ជីវិត និងសង្គម

មាសធ្លាក់ចុះគំហុក ទោះសង្គ្រាមមជ្ឈិមបូព៌ាក្ដៅខ្លាំង

អន្តរជាតិ៖ តម្លៃមាសអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ដោយសារសម្ពាធពីប្រាក់ដុល្លារអាមេរិកកើនឡើង និងការព្រួយបារម្ភពីអត្រាការប្រាក់ខ្ពស់។ ការធ្លាក់ចុះនេះកើតឡើងទោះបីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានបន្តដល់សប្ដាហ៍ទី២ ហើយប្រេងឆៅអន្តរជាតិបានកើនលើសពី១១០ដុល្លារក្នុង១បារ៉ែលក៏ដោយ។ តម្លៃមាសអន្តរជាតិធ្លាក់ចុះដល់២,៥% មកនៅក្រោម៥,០៥០ដុល្លារក្នុងមួយអោន ឬ៦០៨៤ដុល្លារក្នុង១តម្លឹង ក្នុងការជួញដូរដំបូងនៃថ្ងៃទី៩មីនា។ តម្លៃក្រោយមករក្សាត្រឹម៥០៧៥ដុល្លារ/អោន ឬ៦១១៤ដុល្លារ/តម្លឹង គិតត្រឹមម៉ោង៩:៣០ព្រឹក (ម៉ោងកម្ពុជា)។ ក្រុមហ៊ុនផលិតប្រេងធំៗនៅតំបន់ឈូងសមុទ្រពែក្សបានកាត់បន្ថយផលិតផល ដោយសារសង្គ្រាមអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលមិនទាន់បង្ហាញសញ្ញាថមថយ។…

ក្រសួងរ៉ែថាមពលព្រមានបិទសិទ្ធិជីវិតស្ថានីយប្រេងដែលផ្ទុកប្រេងសាំងទុកដំឡើងថ្លៃ

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានចេញការព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់ស្ថានីយប្រេងឥន្ធនៈទាំងអស់ ដែលឆ្លៀតឱកាសផ្ទុកប្រេងសាំងទុកច្រើន ហើយបិទទ្វារមិនលក់ ដើម្បីទុកដំឡើងថ្លៃ។ ការព្រមាននេះត្រូវបានថ្លែងកាលពីថ្ងៃទី៨ មីនា ឆ្នាំ២០២៦ ដោយឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ស្ថានីយប្រេងឥន្ធនៈណា ដែលឆ្លៀតឱកាសផ្ទុកប្រេងសាំងទុកដ៏ច្រើន ហើយបិទទ្វារមិនលក់ ដើម្បីទុកដំឡើងថ្លៃ នោះក៏ប្រឈមនឹងត្រូវបិទសិទ្ធិលែងឱ្យលក់មួយជីវិតដូចគ្នាផងដែរ»។ ក្នុងសប្តាហ៍ខាងមុខនេះ…

ផ្ទេរទណ្ឌិត១៦២នាក់ពីពន្ធនាគារស្វាយរៀងទៅមណ្ឌលកែប្រែ ដើម្បីរំដោះភាពចង្អៀត

ខេត្តស្វាយរៀង – អគ្គនាយកដ្ឋានពន្ធនាគារបានធ្វើការផ្ទេរទណ្ឌិតចំនួន ១៦២ នាក់ចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅកាន់មណ្ឌលអប់រំកែប្រែទី៣ (ម៣) ក្នុងគោលបំណងរំដោះភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ជាក់ស្តែងបើយោងតាមផេកអគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះថា ទណ្ឌិតចំនួន១៦២នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅកាន់មណ្ឌលអប់រំកែប្រែទី៣ ដើម្បីរំដោះភាពចង្អៀតណែន។ ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី…

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងធ្វើទស្សនកិច្ចផ្លូវការនៅសិង្ហបុរី ដើម្បីពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ ការបំពេញទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជាតបតាមការអញ្ជើញរបស់លោកបណ្ឌិត វីរៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ ប្រភពបានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម…

អាមេរិក-អ៉ីស្រាអែលវាយប្រហារទីតាំងប្រេងទេហេរ៉ង់ បណ្តាលឱ្យមនុស្សស្លាប់ និងផ្អាកការចែកចាយប្រេង

សង្គ្រាមអ៉ីរ៉ង់បានឈានដល់ដំណាក់កាលថ្មី នៅពេលដែលទីតាំងស្តុកប្រេងចំនួន៦កន្លែងនៅក្រុងតេហេរ៉ង់ត្រូវបានវាយប្រហារដោយកងកម្លាំងអាមេរិក និងអ៉ីស្រាអែលនៅយប់ថ្ងៃទី៧-៨មីនា។ ការវាយប្រហារនេះបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និងធ្វើឱ្យការចែកចាយប្រេងនៅរដ្ឋធានីត្រូវផ្អាកបណ្តោះអាសន្ន។ លោកកេរ៉ាម៉ាត វេសាករ៉ាមី ប្រធានក្រុមហ៊ុនជាតិចែកចាយផលិតផលប្រេងអ៉ីរ៉ង់បញ្ជាក់ថា ទីតាំងប្រេង៦កន្លែងរងការវាយប្រហារ និងរងការខូចខាត ដោយក្នុងចំណោមនិយោជិត៤នាក់ដែលស្លាប់ មានអ្នកបើករថយន្ត២នាក់។ នេះជាការវាយប្រហារលើកដំបូងប្រឆាំងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៉ីរ៉ង់តាំងពីចាប់ផ្តើមសង្គ្រាម។ អភិបាលក្រុងតេហេរ៉ង់លោកម៉ូហាំម៉ាដ ដាដេស ម៉ូតាមេឌីយ៉ានបានប្រកាសផ្អាកការចែកចាយប្រេងបណ្តោះអាសន្ន ដោយលោកអះអាងថាសភាពការណ៍កំពុងតែដោះស្រាយ។ កងទ័ពអ៉ីស្រាអែលបានទទួលស្គាល់ការវាយប្រហារអាងស្តុកប្រេងជាច្រើន ដោយអះអាងថាអ៉ីរ៉ង់ប្រើទីតាំងទាំងនេះសម្រាប់ដំណើរការហេដ្ឋារចនាសម្ព័ន្ធយោធា។ សង្គ្រាមនៅអ៉ីរ៉ង់បានឈានចូលថ្ងៃទី៩…

ជិត៩៣%នៃជនភៀសសឹកបានត្រឡប់ទៅផ្ទះវិញ ខណៈជាង៤ម៉ឺន៥ពាន់នាក់នៅរង់ចាំការដោះស្រាយព្រំដែន

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មកទល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបជិត៩៣% បានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ខណៈជាង៤ម៉ឺន៥ពាន់នាក់នៅមិនទាន់អាចត្រឡប់ទៅវិញនៅឡើយ។ ក្នុងសន្និសីទប្រចាំថ្ងៃនាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា…

រដ្ឋបាលស្វាយរៀងចុះដោះស្រាយវិវាទឈ្នួលកម្មករសំណង់នៅក្រុងបាវិត

ខេត្តស្វាយរៀង – អាជ្ញាធរខេត្តស្វាយរៀងបានចុះដោះស្រាយវិវាទការងារបន្ទាន់ បន្ទាប់ពីក្រុមហ៊ុនសាងសង់ខកខានបើកប្រាក់ឈ្នួលជាលើកទី២ដល់កម្មករនៅក្រុងបាវិត។ ក្រោមការដឹកនាំរបស់លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្រុមការងារចម្រុះដឹកនាំដោយលោក ម៉ែន អេង អភិបាលរង បានចុះទៅការដ្ឋានសំណង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត នៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត…

ខេត្តស្ទឹងត្រែងចាប់ដៃជាមួយមន្ត្រីជំនាញ ត្រួតពិនិត្យតម្លៃប្រេង និងទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃ

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ស្តីពីការអនុវត្តវិធានការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងការការពារសុវត្ថិភាពអ្នកប្រើប្រាស់ ដើម្បីធានាឱ្យបាននូវស្ថិរភាពតម្លៃទីផ្សារ និងសណ្តាប់ធ្នាប់ក្នុងខេត្ត។ លោក សរ សុពុត្រា អភិបាលខេត្ត ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យតាមស្ថានីយផ្ទាល់ ដើម្បីបង្ការការតម្លើងថ្លៃខុសប្រក្រតីដែលផ្ទុយពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តបានដាក់ចេញនូវណែនាំសំខាន់ៗចំនួន ៣ ចំណុចដូចខាងក្រោម៖ ១-ការពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តច្បាប់មន្ទីរ-អង្គភាពជំនាញ រួមជាមួយអាជ្ញាធរក្រុង ស្រុក ត្រូវចុះអប់រំ…

អគារសិក្សាថ្មី៥បន្ទប់ ត្រូវបានសម្ពោធនៅសាលាបឋមសិក្សាត្រពាំងផ្តៀក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ – អនុប្រធានទី២នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ លោកជំទាវបណ្ឌិត ជា សិរី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ និងសមិទ្ធផលអប់រំជាច្រើនទៀត នៅសាលាបឋមសិក្សាត្រពាំងផ្តៀក ស្រុកប្រាសាទបល្ល័ង្ក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។ ក្នុងពិធីសម្ពោធដ៏វិចិត្រនេះ លោកជំទាវបណ្ឌិត ជា សិរី ដែលជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា…

ឆេះផ្ទះលក់ម៉ូតូកំពង់ស្ពឺ ខូចខាតម៉ូតូ១៧គ្រឿង ដោយសារឆ្លងចរន្តអគ្គិសនី

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆាបឆេះផ្ទះលក់ម៉ូតូមួយកន្លែងនៅស្រុកសំរោងទង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចត្រូវជួយអន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២និង១០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកសំរោងទងបានឱ្យដឹងថា ផ្ទះដែលអគ្គិភ័យបានឆាបឆេះនោះម្ចាស់មានឈ្មោះ ឆ យ ហាច ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ម៉ូតុ…