ជីវិត និងសង្គម

ក្តៅគគុក! អាជ្ញាធរខណ្ឌកំបូល បង្ក្រាបសំណង់ខុសច្បាប់លើផ្លូវជាតិលេខ៣ ទាមទារគម្លាត ៨ម៉ែត្រ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​កំ​បូល​បាន​បន្ត​ពង្រឹង​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​សោភ័ណ​ភាព​មូលដ្ឋាន ដោយ​បាន​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ដោយ​ផ្ទាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ដែល​បាន​សាងសង់​សំណង់​រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ។ ជាក់ស្តែង នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ លោក ទ្រី ណា​រ៉េ​ត អភិបាលរង​នៃ​គណ​:​អភិបាល​ខណ្ឌ​កំ​បូល បាន​ដឹកនាំ​មន្ត្រី​ជំនាញ សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ និង​អាជ្ញាធរ​សង្កាត់ ចុះ​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣…

រញ្ជួយដីដ៏ខ្លាំងរង្គោះរង្គើជប៉ុន! ប្រកាសអាសន្នស៊ូណាមី ប៉ុន្តែរលកត្រឹមតែ ១០សង់ទីម៉ែត្រ!

រញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៦,៧ រ៉ិចទ័រ បានវាយប្រហារដែនទឹកភាគឦសានប្រទេសជប៉ុន កាលពីថ្ងៃទី៩ ខែវិច្ឆិកា បង្កឱ្យមានការប្រកាសអាសន្នរលកស៊ូណាមីនៅខេត្តអ៊ីវ៉ាត (Iwate)។ ទោះជាយ៉ាងណាក៏ដោយ ដំណឹងល្អគឺថា មានតែរលកកម្ពស់ ១០ សង់ទីម៉ែត្រប៉ុណ្ណោះ ត្រូវបានកត់សម្គាល់ឃើញនៅកំពង់ផែអូហ្វូណាតូ (Ofunato) ក្នុងខេត្តអ៊ីវ៉ាត នាវេលាម៉ោង ៥ និង ៣៩…

ភ្ញាក់ផ្អើល! ប្រទះឃើញសាកសពនារីជាប់សន្ទូចនៅស្ទឹងត្រែង សមត្ថកិច្ចសន្និដ្ឋានបឋមថាលង់ទឹក

ខេត្តស្ទឹងត្រែង៖ ករណី​ដ៏​រន្ធត់​មួយ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទូទាំង​ក្រុង​ស្ទឹងត្រែង កាលពី​វេលា​ម៉ោង​៨​និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោយពី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​នារី​ម្នាក់​ជាប់​នឹង​សន្ទូច នៅ​ចំណុច​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ចោទ​សួរ​ជា​ច្រើន​អំពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ស្លាប់​ដ៏​អាថ៌កំបាំង​នេះ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា ឈ្មោះ ធា មិថុនា មាន​វ័យ​ប្រហែល​២០​ជាង​ឆ្នាំ ដែល​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​អាហារដ្ឋាន​មួយ​កន្លែង​ក្នុង​ក្រុង​ស្ទឹងត្រែង។ ការ​ប្រទះ​ឃើញ​សព​នាង​នៅ​ភូមិ​បា​ចុង ដោយ​មាន​ជាប់​សន្ទូច​នៅ​ខ្លួន​ បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង។ ទាក់ទង​នឹង​ករណី​នេះ…

ចាប់បានចោរចិនគាស់ផ្ទះវេជ្ជបណ្ឌិតប្លន់អស់ជាង ១១ម៉ឺនដុល្លារ ក្រោយគេចខ្លួនបានតែ២ថ្ងៃ!

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ភ្លាមៗ ក្រោយ​ពី​ជន​នេះ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លោក​វេជ្ជបណ្ឌិត​ម្នាក់ និង​បំបែក​ទូដែក​លួច​យក​ប្រាក់ និង​គ្រឿងអលង្ការ សរុប​ជា​ទឹកប្រាក់​រហូត​ដល់ ១១២ ៤៥០​ដុល្លារ​អា​មេ​រិ​ក ដោយ​គេចខ្លួន​បាន​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​។ ជនសង្ស័យ​មានឈ្មោះ ចាង ទៀន វៃ​(Zhang Dian Wei) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ…

វិបត្តិថវិកាអាមេរិកបង្កការកកស្ទះអាកាសយានដ្ឋានធ្ងន់ធ្ងរ រាប់ពាន់ជើងហោះហើរត្រូវលុបចោល!

សហរដ្ឋអាមេរិក ៖ វិបត្តិ​កកស្ទះ​ចរាចរណ៍​អាកាស​នៅ​អា​មេ​រិ​ក​បាន​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​បំផុត ដោយ​កាលពី​ថ្ងៃ​ទី​៩​វិច្ឆិកា ជើងហោះហើរ​យន្តហោះ​ជាង ២.២០០​ជើង ត្រូវ​បាន​លុប​ចោល​។ នេះ​ជា​ផល​វិបាក​ផ្ទាល់​នៃ​ការ​ជាប់​គាំង​ថវិកា​ជាតិ​ដែល​អូស​បន្លាយ​អស់​រយៈពេល ៤០​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ដោះស្រាយ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ជា​លើក​ដំបូង​ក្នុង​រយៈពេល​ច្រើន​ស​ប្ដា​ហ៍ សកម្មភាព​របស់​ព្រឹទ្ធសភា​អា​មេ​រិ​ក​បាន​បង្ហាញ​ពី​ពន្លឺ​នៃ​ដំណោះស្រាយ ក្នុង​កិច្ចចរចា​រវាង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ស្វែងរក​ច្រកចេញ​ពី​ការ​ជាប់​គាំង​ថវិកា ឬ​ហៅ​ថា SHUTDOWN ដែល​ជា​ព្រឹត្តិការណ៍​ដ៏​យូរ​អង្វែង​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​។ ទស្សនវិស័យ​នៃ​ដំណោះស្រាយ​នេះ​បាន​លេចឡើង​ស្រប​ពេល​ជាមួយ​នឹង​ភាព​វឹកវរ​នៅ​តាម​បណ្ដា​ព្រ​លាន​យន្តហោះ​នានា ដែល​បាន​ក្លាយជា​ចំណុច​ក្តៅ​ក្នុង​ការ​តតាំង​គ្នា​ខាង​នយោបាយ​លើ​បញ្ហា​ថវិកា​ជាតិ​។…

ក្រពើដ៏ធំហែលបង្កការភ័យខ្លាចនៅស្ទឹងស្ទោង ទីបំផុតត្រូវចាប់បានក្រោយតាមដាន ៣ ថ្ងៃ!

ខេត្តកំពង់ធំ ៖ សត្វ​ក្រពើ​ដែល​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ស្រុក​ស្ទោង ខេត្តកំពង់ធំ រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នេះ ទីបំផុត​ត្រូវ​បាន​ពលរដ្ឋ​សហការ​គ្នា​ចាប់​បាន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។ ការ​ភ្ញាក់ផ្អើល និង​ការ​ភ័យ​ខ្លាច​ពី​សត្វ​ក្រពើ​ធំ​១​ក្បាល ដែល​អាច​បង្ក​ហានិភ័យ​ជាយថាហេតុ​នេះ បាន​កើត​មាន​កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ កន្លង​មក ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សត្វ​ក្រពើ​ដ៏​ធំ​មួយ​ក្បាល​នេះ កំពុង​ហែល​តាម​ដងស្ទឹង​ស្ទោង ហើយ​ក៏​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន…

មន្រ្តីនគរបាលជិះម៉ូតូគេចកង់បី បុកបង្កាន់ដៃស្ពានធ្លាក់ចូលប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

រាជធានីភ្នំពេញ៖ មន្រ្តីនគរបាលម្នាក់ដែលជាអ្នកមានស័ក្ដិ៤កន្លះ បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងអណោចអាធ័ម ដោយសារជិះម៉ូតូគេចកង់បី ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានព្រែកប្រា បណ្តាលឲ្យធ្លាក់ចូលទឹកប្រឡាយស្លាប់បាត់បង់ជីវិត។ ហេតុការណ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្ពានព្រែកបា ផ្លូវ៣៦៩ ភូមិចំពុះក្អែក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ថោង រតនា ភេទប្រុស…

ដំណឹងល្អ! ផ្លូវ 383B ស្រុកពារាំង ដែលរងការខូចខាតដោយទឹកជំនន់ ពេលនេះបើកឱ្យដំណើរការឡើងវិញហើយ

ខេត្តព្រៃវែង៖ ផ្លូវខេត្តលេខ 383B ដែលមានប្រវែងជាង 5 គីឡូម៉ែត្រ តភ្ជាប់ពីឃុំរកា ទៅឃុំមេសរប្រចណ្ឌ័ ដោយឆ្លងកាត់ភូមិចំនួន 4 ធ្លាប់បានរងការហូរច្រោះដាច់ជាង 20 កន្លែង ដោយសារទឹកជំនន់កាលពីដើមខែតុលា។ ជាការឆ្លើយតប អាជ្ញាធរ និងមន្ត្រីជំនាញមន្ទីរសាធារណការខេត្ត បានប្រកាសបិទផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន កាលពីថ្ងៃទី 6…

ចោរ​ល្បិចកល ២នាក់ បន្លំ​លួច​កាបូប​លុយ​ស្ត្រី​លក់​ផ្លែឈើ​អស់ជិត​១​លាន​រៀល មុខ​រោងចក្រ​នៅ​ស្វាយរៀង

ខេត្តស្វាយរៀង ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​៧ វិច្ឆិកា ២០២៥ នៅ​ចំណុច​តូប​លក់​ផ្លែឈើ​មុខ​រោងចក្រ ហ្គី​ហ្គា​ស្វាយ​រៀង ស្ថិត​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។ ក្នុងករណីនេះ ជនសង្ស័យ​ចំនួន​០២​នាក់ បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​យក​កាបូប​លុយ​របស់​ស្ត្រី​ជា​អ្នកលក់​ផ្លែឈើ​ម្នាក់ បណ្ដាល​ឲ្យ​បាត់បង់​ប្រាក់ និង​ឯកសារ​សំខាន់​មួយចំនួន។ តាម​សម្ដី​របស់​ស្ត្រី​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា…

«ផ្អើល​ក្រុង​បាវិត! ជនជាតិ​វៀតណាម​រាប់រយ​នាក់​ព្រួត​វាយ​គ្នា​ក្នុង​អគារ​ល្បែង​អនឡាញ រួច​នាំគ្នា​លោត​ពីលើ​រត់​គេច​ខ្លួន»

ខេត្តស្វាយរៀង ៖ មាន​ករណី​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​សង្កាត់​បាវិត ក្រុង​បាវិត កាលពី​ល្ងាច​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​ក្នុង​ក្រុង​ទាំងមូល។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៥ និង ៣០ នាទី​ល្ងាច ដោយ​ជនជាតិ​វៀតណាម​រាប់រយ​នាក់​បាន​នាំគ្នា​រត់​ចេញពី​អគារ​មួយ​កន្លែង ក្រោយ​ពី​មាន​ជម្លោះ​បណ្ដាល​ឲ្យ​មានការ​វាយតប់​គ្នា​យ៉ាង​កក្រើក។ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ ខ្លះ​បាន​កាន់ដំបង​នៅ​ក្នុង​ដៃ រត់​ចុះ​ពី​ជាន់​ទី​១ មក​ដី…