ជីវិត និងសង្គម

អភិបាលខេត្តស្វាយរៀងនាំថវិកា១០លានរៀលចូលរំលែកទុក្ខគ្រួសារវីរកងទ័ពដែលពលីជីវិតដោយផ្សែងពុលទាហានសៀម

ខេត្តស្វាយរៀង – លោកស្រី យក់ ស៉ីណាត អភិបាលរងខេត្តស្វាយរៀង បានដឹកនាំក្រុមអាជ្ញាធរឃុំ-ស្រុក នាំយកថវិកាចំនួន ១០ លានរៀល និងគ្រឿងឧបភោគបរិភោគជាច្រើន ទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារសពវីរកងទ័ពដែលបានពលីជីវិតក្នុងពេលបំពេញការងារ។ បើតាមព័ត៌មានពីមន្ត្រីសាលាខេត្ត ក្រោយទទួលបានដំណឹងមរណភាពរបស់វីរកងទ័ព ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង បានចាត់ឱ្យលោកស្រី យក់…

អាមេរិកប្រកាសឱ្យអឺរ៉ុបរ៉ាប់រងការពារសន្តិសុខដោយខ្លួនឯងចាប់ពីឆ្នាំ២០២៧

វ៉ាស៊ីនតោន៖ មន្ត្រីក្រសួងការពារជាតិអាមេរិកបានប្រាប់ប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុបថា ពួកគេត្រូវតែរ៉ាប់រងកិច្ចការការពារសន្តិសុខដោយខ្លួនឯងចាប់ពីឆ្នាំ២០២៧តទៅ។ កិច្ចការនេះរួមមានការការពារសម្ព័ន្ធមិត្តដែលមិនប្រើអាវុធនុយក្លេអ៊ែរ។ សេចក្ដីជូនដំណឹងនេះត្រូវបានប្រាប់ទៅក្រុមអ្នកការទូតដែលចូលរួមកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន។ ដំណឹងនេះកើតឡើងក្នុងពេលដែលមានសញ្ញាថា អាមេរិកប្រហែលជាត្រូវដកខ្លួនពីតួនាទីសម្របសម្រួលការពារជាតិជាមួយណាតូ បើសិនពួកគេមិនអាចរ៉ាប់រងកិច្ចការនេះបានតាមកាលកំណត់។ មន្ត្រីរដ្ឋាភិបាលអឺរ៉ុបខ្លះយល់ថា ឱសានវាទនេះហាក់ដូចជាឆាប់រហ័សពេក។ តាមដឹងមកថា មន្ត្រីអាមេរិកនៅមន្ទីរបញ្ចកោណមិនសប្បាយចិត្តនៅពេលអឺរ៉ុបធ្វើកិច្ចការមិនបានលឿនទាន់ចិត្តចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។ រដ្ឋាភិបាលរបស់លោកត្រាំចង់ឱ្យអឺរ៉ុបរ៉ាប់រងធ្វើកិច្ចការឱ្យបានច្រើនក្នុងការការពារជាតិរបស់ពួកគេ។ គួរកត់សម្គាល់ថា ដំណឹងនេះលេចឮឡើងនៅពេលរដ្ឋាភិបាលរបស់លោកត្រាំថ្លែងថា អាមេរិកមានទស្សនៈមិនស្របគ្នាជាមួយក្រុមប្រទេសនៅក្នុងអង្គការណាតូដទៃទៀតពាក់ព័ន្ធនឹងការរំពឹងទុកដែលគ្មានភាពប្រាកដនិយមនៅក្នុងបញ្ហាអ៊ុយក្រែន។ ការខ្វែងគំនិតគ្នានេះរំលេចឱ្យឃើញនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិ (អាមេរិក) ដែលផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមប្រភពពីញូស្វីក…

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ហៅមកសួរនាំ បន្ទាប់ពីមានការចោទប្រកាន់លោកនាយប៉ុស្តិ៍នគរបាលជ្រោយចង្វារ មិនទទួលដោះស្រាយករណីបុរសចិនដេកលក់លើម៉ូតូកង់៣

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអញ្ជើញលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ មកសួរនាំបំភ្លឺជាបន្ទាន់ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមចោទថា មិនទទួលដោះស្រាយករណីជនជាតិចិនម្នាក់ដេកលក់លើម៉ូតូកង់៣ (PassApp)។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមណែនាំរបស់លោកស្នងការ ចំពោះមន្ត្រីដែលបំពេញភារកិច្ចអនុវត្តការងារមិនបានត្រឹមត្រូវ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ…

នគរបាលកម្ពុជាចាប់ស្ត្រីឥណ្ឌូណេស៊ីមុខសញ្ញា Interpol ពាក់ព័ន្ធជួញដូរមនុស្សនិងគ្រឿងញៀន

ខេត្តព្រះសីហនុ – កម្លាំងជំនាញនៃអគ្គស្នងការនគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ ដែលជាមុខសញ្ញានិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ (Interpol) ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន។ ប្រតិបត្តិការចាប់ខ្លួននេះបានធ្វើឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការស្នើសុំតាមរយៈការចេញនិវេទន៍ក្រហម (Red Notice) របស់នគរបាលអន្តរជាតិ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ កម្លាំងនាយកដ្ឋានចារកម្មបានឃាត់ខ្លួនមុខសញ្ញានិវេទន៍ក្រហមរូបនេះឈ្មោះ ASTUTIK DEWI…

សម្តេច ម៉ែន សំអន គោរពវិញ្ញាណក្ខន្ធយុទ្ធជនដែលពលីជីវិតក្នុងបេសកកម្មការពារទឹកដី

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកព្រិន្ទបាលឯករ័ត្ន វណ្ណៈ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិតាម៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកព្រិន្ទបាលឯករ័ត្ន វណ្ណៈ ជានាយក្រុម២ អនុសេនាធំលេខ២ កាំភ្លើងដេកាហ្សិត…

ជំពាក់ប្រាក់៣៤ពាន់ដុល្លារ ក្លាយជាស្លាប់! កូនបំណុលត្រូវរថយន្តបុកស្លាប់ ម្ចាស់បំណុលជាប់ខ្នោះ

រាជធានីភ្នំពេញ៖ ករណីហិង្សាដ៏សាហាវមួយបានកើតឡើងនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយក្នុងខណ្ឌដង្កោ ដោយសារជំពាក់ប្រាក់ថ្លៃក្រដាសកាតុងចំនួន៣៤,០០០ដុល្លារ អស់រយៈពេលជាង១ឆ្នាំ។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី៣ខែធ្នូឆ្នាំ២០២៥ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ «អូឡៃហ្វា ខេមបូឌា ហ្គាម៉ិន ខូអិល ធីឌី» ដែលមានទីតាំងស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ប្រធានផ្នែកទីផ្សាររោងចក្រផលិតក្រដាសកាតុងម្នាក់ ដែលជាម្ចាស់បំណុល បានបើករថយន្តតូយ៉ូតារ៉ាស់មួយគ្រឿងទៅទារប្រាក់ពីថៅកែរោងចក្រដែលជាកូនបំណុល។ ក្រោយពីមានការទាស់ពាក្យសម្ដីគ្នា ថៅកែរោងចក្រ…

ស្នេហ៍រស់នៅក្រោមគំនរបាក់បែក៖ គូស្នេហ៍៥៤គូរៀបការរួមគ្នានៅជ្រោយហ្គាហ្សាដែលរងគ្រោះដោយសង្គ្រាម

ជ្រោយហ្គាហ្សា៖ ក្នុងភាពអស្ចារ្យនៃក្តីសង្ឃឹម គូស្នេហ៍៥៤គូបានរៀបការរួមគ្នានៅថ្ងៃទី២ ធ្នូ ក្នុងទីក្រុងខាន់យូនេស ភាគខាងត្បូងជ្រោយហ្គាហ្សា ដែលជាកន្លែងដែលគំនរបាក់បែកពាសពេញដោយសារសង្គ្រាមជិត២ឆ្នាំ។ ពិធីរៀបការជាសមូហភាពនេះបាននាំមកនូវក្តីរីករាយទៅក្នុងទីក្រុងដែលរងការបំផ្លាញខ្ទេចខ្ទីដោយសង្គ្រាម។ យុវជនម្នាក់ក្នុងចំណោមយុវជនដែលរៀបការបាននិយាយថា៖ “យើងត្រូវការអ្វីមួយដែលជាសេចក្តីត្រូវការរបស់យើង នោះជាការរៀបការ ដែលបង្ហាញថាទឹកចិត្តរបស់យើងនៅរស់ជានិច្ច។” ក្នុងពិធីរៀបការនេះមានការទះស្គរ និងតន្ត្រី ពេលហែកូនកម្លោះកូនក្រមុំទៅកាន់កន្លែងប្រារព្ធពិធី។ ពិធីនោះរៀបចំនៅទីលានមួយស្ថិតនៅកណ្តាលបណ្តាអគារដែលមួយចំនួនបាក់បែកពាក់កណ្តាល និងអគារដទៃៗទៀតរងការបំផ្លាញទាំងស្រុង។ ពិធីរៀបការជាសមូហភាពនេះមានមនុស្សចូលរួមច្រើនរយនាក់។ បណ្តានារីជាកូនក្រមុំស្លៀកពាក់រ៉ូបពណ៌ស តុបតែងលម្អដោយក្រណាត់ពណ៌ក្រហម…

ខឹងមិនព្រមសម្រាកក្រោមដើមស្វាយ បុរសយកញញួរវាយជនរងគ្រោះ រួចវាយក្បាលខ្លួនឯង

ខេត្តកណ្ដាល៖ ហេតុការណ៍គួរឱ្យស្ញាញចិត្តមួយបានកើតឡើងនៅស្រុកកៀនស្វាយ នៅពេលដែលបុរសម្នាក់ដែលមានប្រវត្តិប្រើគ្រឿងញៀន បានវាយជនរងគ្រោះដោយញញួរ បន្ទាប់ពីមិនព្រមទៅសម្រាកក្រោមដើមស្វាយតាមការណែនាំរបស់ម្ចាស់ផ្ទះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១:២៥ រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ១ ភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។ យោងតាមព័ត៌មានពីលោក វរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ…

បុរសពាក់អាវប៉ូលិសបញ្ឆោតធ្វើគ្រោះថ្នាក់ចរាចរណ៍ ប្រាប់សមត្ថកិច្ចថា ‘ទិញពីផ្សារ’

រាជធានីភ្នំពេញ – ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងនៅរាជធានីភ្នំពេញ នៅពេលដែលបុរសម្នាក់ពាក់អាវយឺតពណ៌ខ្មៅមានឡូហ្គោប៉ូលិសបានធ្វើគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែបន្ទាប់មកបានបញ្ជាក់ថាខ្លួនមិនមែនជាមន្ត្រីនគរបាលទេ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បុរសដែលពាក់អាវមានឡូហ្គោប៉ូលិសនេះមិនមែនជាមន្ត្រីនគរបាលឡើយ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះកំពុងត្រូវបានសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៣:៥០ នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវប្រសព្វ៣៣៨ លើផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។ គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូម៉ាក HONDA…

ន័រវេស កោតសរសើរកម្ពុជា ជាតួអង្គសំខាន់ក្នុងអនុសញ្ញាអូតាវ៉ា

ហ្សឺណែវ ប្រទេសស្វីស៖ ក្នុងជំនួបទ្វេភាគីនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានជួបពិភាក្សាជាមួយលោកស្រី Anne Karine Jahren ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយមនុស្សធម៌នៃក្រសួងការបរទេសន័រវេស។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល…