ជីវិត និងសង្គម

អាជ្ញាធររាជធានីភ្នំពេញ បន្តចុះបាញ់ថ្នាំមូសទូទាំងខណ្ឌទាំង១៤ ដើម្បីការពារប្រជាពលរដ្ឋពីជំងឺគ្រុនឈាម

រាជធានីភ្នំពេញ៖ ក្រុមបាញ់ថ្នាំមូសពីមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព កំពុងបន្តសកម្មភាពចុះបាញ់ថ្នាំមូសទូទាំងរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺគ្រុនឈាម។ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សកម្មភាពនេះធ្វើឡើងតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយផ្តោតលើតំបន់ភូមិ សង្កាត់ និងសាលារៀនក្នុងខណ្ឌទាំង១១។ សកម្មភាពនេះបានចាប់ផ្តើមតាំងពីដើមខែមករា ឆ្នាំ២០២៥ ហើយនឹងបញ្ចប់នៅចុងខែធ្នូ…

អាជ្ញាធរចាប់ខ្លួនជនសង្ស័យប្រើឧបករណ៍ឆក់ត្រីខុសច្បាប់នៅស្ទឹងត្រែង

ខេត្តស្ទឹងត្រែង – មន្ត្រីអនុវត្តច្បាប់ជលផលបានបញ្ជូនជនសង្ស័យម្នាក់ ព្រមទាំងវត្ថុតាងឧបករណ៍ឆក់ត្រី ទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីដាក់បន្ទុកតាមនីតិវិធីច្បាប់ស្តីពីជលផល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចក្បាលកោះជ្រៃ ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក។ តាមប្រភពព័ត៌មានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោត ប៉ុស្តិ៍ត្បូងខ្លា-កោះជ្រឹម បានសហការជាមួយគណៈកម្មការសហគមន៍នេសាទកាំងដីស និងសហគមន៍នេសាទអូរម្រះ បានធ្វើការបង្ក្រាបបទល្មើសនេសាទ។…

ជនជាតិថៃ៨នាក់ចាក់និងវាយសម្លាប់សន្តិសុខខ្មែរនៅប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិថៃ១ក្រុមមានគ្នា៨នាក់ ដែលចាក់និងវាយសម្លាប់សន្តិសុខខ្មែរម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅបុរីសានស៊ានហូរ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងនគរបាលក្រុងប៉ោយប៉ែតថ្លែងថា ពេលនេះជនជាតិថៃ១ក្រុមនោះ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ចំណែកសន្តិសុខខ្មែរម្នាក់ដែលរបួសធ្ងន់កំពុងត្រូវបានសង្គ្រោះ។ ប៉ុន្តែ គេមិនទាន់បានដឹងពីមូលហេតុនៃការផ្ទុះហិង្សានេះឡើយទេ…

ត្រឹម២ថ្ងៃ! នគរបាលដង្កោចាប់ជនសង្ស័យឆក់ទូរស័ព្ទក្មេងស្រី១៣ឆ្នាំ ប្រគល់ទូរស័ព្ទវិញហើយ

រាជធានីភ្នំពេញ៖ នគរបាលខណ្ឌដង្កោ បានចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ដែលឆក់ទូរស័ព្ទក្មេងស្រីអាយុ១៣ឆ្នាំ នៅមុខហាងបុកល្ហុង ក្នុងបុរីពិភពថ្មី១ កាលពីថ្ងៃទី២៨ វិច្ឆិកា។ ការចាប់ខ្លួនធ្វើឡើងក្រោយពីគេចខ្លួនត្រឹម២ថ្ងៃប៉ុណ្ណោះ ដោយសមត្ថកិច្ចបានដកហូតទូរស័ព្ទប្រគល់ជូនជនរងគ្រោះវិញផងដែរ។ ជនសង្ស័យឈ្មោះ ស៊ុក អូនតូច ហៅម៉ម អាយុ៣២ឆ្នាំ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០:៣០ព្រឹក ថ្ងៃទី៣០ វិច្ឆិកា។ ព្រឹត្តិការណ៍នេះកើតឡើងនៅវេលាម៉ោង១៨:២៦យប់ នៅមុខហាងបុកល្ហុង…

ទំនប់ដូនទ្រី បញ្ចប់សាងសង់ ១០០% ជាអាងស្តុកទឹកដ៏ធំ ផ្ទុកបាន ១៣៣ លានម៉ែត្រគូប

ខេត្តបាត់ដំបង៖ ទំនប់ដូនទ្រី ដែលជាអាងស្តុកទឹកដ៏ធំមួយក្នុងចំណោមអាងស្តុកជាច្រើននៅខេត្តបាត់ដំបង បានសម្រេចការសាងសង់ ១០០% ក្រោយពីចាប់ផ្តើមការដ្ឋានកាលពីឆ្នាំ ២០១៨។ ទំនប់នេះមានសក្កានុពលកសិកម្មយ៉ាងខ្លាំងក្លា អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣,០០០ ហិកតា និងរដូវប្រាំងចំនួន ៤,៥០០ ហិកតា។ អាងស្តុកទឹកនេះនឹងគ្របដណ្តប់លើឃុំចំនួន ១១ នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន…

ភ្លើងឆាបឆេះរោងចក្រកាត់ដេរ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ពេលព្រឹកថ្ងៃទី១ ធ្នូ

រាជធានីភ្នំពេញ៖ សង្ស័យឆ្លងចរន្តអគ្គិសនីបានបង្កឲ្យមានភ្លើងឆាបឆេះសម្ភារៈនៅក្នុងអគាររោងចក្រកាត់ដេរមួយកន្លែង ក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា តាមមហាវិថីចោមចៅ (ផ្លូវវ៉េងស្រេង) កាលពីវេលាម៉ោង ៥:៣០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។ សមត្ថកិច្ចបានឲ្យដឹងថា នៅពេលកើតហេតុ មានកម្មករកម្មការិនីទៅដល់បណ្ដើរៗហើយ ប៉ុន្តែរោងចក្រនេះនៅមិនទាន់ដល់ម៉ោងត្រូវបើកទ្វារឲ្យចូលធ្វើការនៅឡើយទេ។ ភ្លាមនោះ ក្រុមសន្តិសុខដែលយាមនៅទីនោះបាននាំគ្នាវាយផ្ដាច់សោទ្វារអគាររោងចក្រ រួចនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់រហូតរលត់ទៅវិញ។ កម្មករខ្លះបានជួយជញ្ជូនម៉ាស៊ីនដេរចេញក្រៅអគារបានច្រើនគ្រឿង ដើម្បីគេចចេញពីចំណីព្រះអគ្គិ។ សមត្ថកិច្ចនិងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចេញអន្តរាគមន៍ភ្លាម…

គ្រោះថ្នាក់បរិស្ថានធ្ងន់ធ្ងរ៖ សិប្បកម្មកែច្នៃប្រេងម៉ាស៊ីនបំពុលដីស្រែ ធ្វើឱ្យប្រជាពលរដ្ឋខេត្តកំពង់ស្ពឺរងគ្រោះ

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ កំពុងប្រឈមនឹងបញ្ហាបរិស្ថានធ្ងន់ធ្ងរដោយសារសិប្បកម្មកែច្នៃប្រេងម៉ាស៊ីនមួយកន្លែង ដែលបានបញ្ចេញទឹកកខ្វក់មានជាតិប្រេងពណ៌ខ្មៅហូរចូលទៅក្នុងដីស្រែរបស់ពួកគាត់។ អ្នកភូមិដែលរងផលប៉ះពាល់បានរាយការណ៍ថា ទឹកកខ្វក់នេះបានបណ្តាលឱ្យខូចខាតដំណាំស្រូវយ៉ាងធ្ងន់ធ្ងរ ដោយស្រូវដែលកំពុងលូតលាស់ត្រូវបានរលួយនិងងាប់ទាំងស្រុង ធ្វើឱ្យពួកគាត់បាត់បង់ទិន្នផលស្រូវ។ លើសពីនេះទៀត ទឹកស្អុយនិងក្លិនមិនល្អពីសិប្បកម្មនេះបានប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយមានការបារម្ភថាអាចបង្កជាបញ្ហាសុខភាពដល់កុមារ និងមនុស្សចាស់ក្នុងមូលដ្ឋាន។ អ្នកភូមិបានលើកឡើងថា ពួកគាត់បានរាយការណ៍និងស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែបញ្ហានៅតែបន្តកើតមាន។ លោក ច័ន្ទ ថេត…

អង្គការ AHF កម្ពុជា ប្រារព្ធទិវាប្រយុទ្ធនឹងជំងឺអេដស៍ពិភពលោក ដោយគូសបញ្ជាក់ថា ការប្រយុទ្ធនៅមិនទាន់បញ្ចប់ទេ

រាជធានីភ្នំពេញ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) បានរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៥ នៅសួនច្បារវត្តបទុមវតី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីបញ្ជាក់ថា ការបញ្ចប់មេរោគអេដស៍មិនទាន់បានចប់នៅឡើយទេ។ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់ AHF បានថ្លែងថា៖ “តំបន់អាស៊ីជាចំណុចសំខាន់ក្នុងការឆ្លើយតបទៅនឹងជំងឺអេដស៍។ ទោះបីជាមានវឌ្ឍនភាពកន្លងមកក៏ដោយ ការឆ្លងមេរោគអេដស៍កើនឡើងក្នុងចំណោមប្រជាជនគន្លឹះបានបង្ហាញថា ការប្រយុទ្ធនៅមិនទាន់ទៅដល់ការបញ្ចប់មេរោគអេដស៍នៅឡើយទេ។”…

រដ្ឋទទួលបន្ទុកអាករលើសាច់ ត្រី ស៊ុត និងគ្រឿងទេសសំខាន់ៗ ដើម្បីសម្រួលជីវភាពប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ អំពីការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការសម្រេចចិត្តនេះមានគោលបំណងដាក់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញផលិតផលក្នុងស្រុកដែលជាអាហារមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញផលិតក្នុងស្រុកដែលជាអាហារជាមូលដ្ឋាន ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ អាហារជាមូលដ្ឋានសំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួនដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចខាងក្រោម៖ ១. សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់…

វិស័យឯកជនថៃខូចខាតជិត ៣១១ លានដុល្លារដោយទឹកជំនន់ភាគខាងត្បូង

ភាគខាងត្បូងប្រទេសថៃ៖ វិស័យឯកជនបានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារទឹកជំនន់ដ៏ធំធេង ដែលប៉ាន់ស្មានថាបង្កឱ្យមានការខូចខាតរហូតដល់ ១០ ពាន់លានបាត ឬស្មើនឹង ៣១១ លានដុល្លារអាមេរិក។ លោក វិសិដ្ឋ លឹមលឿឆា អនុប្រធានសភាពាណិជ្ជកម្មថៃ បានបង្ហើបថា ទោះបីជាសេដ្ឋកិច្ចថៃទាំងមូលមិនទាន់រងផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ ក៏វិស័យភស្តុភារកម្ម ផលិតកម្ម និងទេសចរណ៍ត្រូវបានប៉ះពាល់យ៉ាងខ្លាំង។ ការស្ដារឡើងវិញត្រូវបានរំពឹងថានឹងចំណាយពេលពី ៣-៦ ខែសម្រាប់ការជួសជុលផ្លូវថ្នល់…