អយ្យការខេត្តមណ្ឌលគិរីចោទប្រកាន់ជនជាតិវៀតណាម ២នាក់ ពីបទបើកសង្វៀនជល់មាន់ខុសច្បាប់
ខេត្តមណ្ឌលគិរី៖ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់ជនជាតិវៀតណាមចំនួន ២នាក់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងសកម្មភាពបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់។ ជនសង្ស័យទាំងពីរនាក់ដែលត្រូវបានចោទប្រកាន់មានឈ្មោះ៖ ង្វៀង យ៉ាំងឌឹក (Nguyen Yang Doek) អាយុ ៦៤ឆ្នាំ និងជនសង្ស័យម្នាក់ទៀតដែលគេចខ្លួនបាត់។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«បើកកន្លែងលេងល្បែងស៊ីសង (ជល់មាន់)»។ ការចោទប្រកាន់នេះបន្ទាប់ពីកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី…
