យុវជនកូនស្នងការរងបង្កគ្រោះថ្នាក់ប្រល័យ ស្លាប់៦នាក់ រួមទាំងគភ៌៣ខែ ហើយលាក់ខ្លួនបាត់
ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញការសន្និដ្ឋានថា បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ ពិតជាអ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់មនុស្ស៦នាក់ រួមទាំងកូនក្នុងផ្ទៃអាយុ៣ខែ។ ការសន្និដ្ឋាននេះធ្វើឡើង បន្ទាប់ពីប្រមូលភស្តុតាងពីកាមេរ៉ាសុវត្ថិភាព និងប្រភពនានា។ បើទោះបីជាយ៉ាងណា ឪពុករបស់យុវជន ជ័យសិដ្ឋ ដែលជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា តាំងពីពេលដែលកូនប្រុសបង្កគ្រោះថ្នាក់ចរាចរណ៍នៅយប់ថ្ងៃទី២៧ ខែមីនា…
