ទូកស្មាច់លិចក្នុងទន្លេមេគង្គលើ សម្លាប់២នាក់ បាត់ខ្លួន៦នាក់ ក្នុងចំណោមអ្នកដំណើរ១៣នាក់
រាជធានីភ្នំពេញ/ខេត្តកណ្តាល – គ្រោះថ្នាក់ដ៏សែនឈឺចាប់បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅពេលដែលទូកស្មាច់មួយគ្រឿងបានលិចក្នុងទន្លេមេគង្គលើ បណ្តាលឱ្យមនុស្ស១៣នាក់ធ្លាក់ខ្លួនទៅក្នុងទឹក ដោយមាន២នាក់ស្លាប់ និង៦នាក់បាត់ខ្លួនរហូតដល់ពេលនេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅម៉ោង១០:៣០នាទី នៅចំណុចភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលជាតំបន់ព្រំប្រទល់ជាមួយឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះ១៣នាក់នោះ មាន២នាក់ស្លាប់…
