ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន៦នាក់ និងខ្មែរម្នាក់ រឹបអូសគ្រឿងញៀនជិត៤០គីឡូក្រាម

ភ្នំពេញ៖ កម្លាំងប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនជនល្មើសជនជាតិចិន៦នាក់ និងខ្មែរម្នាក់ ក្រោយរឹបអូសគ្រឿងញៀន និងសារធាតុផ្សំជិត៤០គីឡូក្រាម។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០១:៤០នាទី ដោយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ។ ចំពោះវត្ថុតាងដែលរឹបអូសបានរួមមាន៖ កូកាអ៊ីនទម្ងន់ ១២,១៧៤.៨៩ក្រាម, អ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់៥,៨២១.៥៨ក្រាម, រុក្ខជាតិក្រៀម (កញ្ចា) ទម្ងន់…

អតីតជាប់ពន្ធនាគារសារជាថ្មី គម្រាមសម្លាប់ជីតា-ម្តាយមីង ដោយសារគ្រឿងញៀន

ខេត្តកណ្តាល – បុរសម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារពីបទធ្វើឱ្យខូចខាតដោយចេតនា បានត្រឡប់មកគម្រាមសម្លាប់ជីតា និងម្តាយមីងរបស់ខ្លួន បន្ទាប់ពីមិនទទួលបានលុយពីពួកគាត់ ដោយសារឥទ្ធិពលគ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០:២០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឈីម ទី…

ត្រីរាប់ពាន់ក្បាលងាប់ក្នុងអូរឬស្សី ដោយសារសារធាតុពុលទឹកនៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានកើតហេតុត្រីងាប់ជាច្រើននៅតាមដងអូរឬស្សី ក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ដោយសារមានសារធាតុពុលទឹកហូរចូលក្នុងអូរ។ លោក សូត្រ សង់ អភិបាលស្រុកទឹកផុស បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ។ រដ្ឋបាលស្រុកបានជម្រាបជូនប្រជាពលរដ្ឋដែលមានទីលំនៅជាប់អូរ និងប្រើប្រាស់ទឹកអូរក្នុងភូមិតានៃ ភូមិស្រែរបង ភូមិព្រៃតាំងធ្នង់ និងភូមិបឹងស្ទង ក្នុងឃុំជៀប…

ក្មេងទំនើង២នាក់ចាប់ខ្លួនក្រោយវ៉ៃបំផ្លាញម៉ូតូដោយដុំថ្មនៅស្វាយរៀង

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានចាប់ខ្លួនក្មេងទំនើង២នាក់ ដែលជាប់ពាក់ព័ន្ធនឹងការវ៉ៃបំផ្លាញ និងកម្ទេចម៉ូតូរបស់ក្រុមម្ខាងទៀតដោយប្រើដុំថ្ម ដោយសារមានទំនាស់គ្នាពីមុន។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រកាសកាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ សេង សុខណាង អាយុ១៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនហាងចិន និង ផឿន ដាវ័ន ហៅចិន អាយុ១៦ឆ្នាំ ជាបុគ្គលិកហាងបោកខោអាវ។…

ក្រុមកីឡាកម្ពុជាចំនួន ១៣៧នាក់ ត្រៀមខ្លួនចូលរួមស៊ីហ្គេម ២០២៥ នៅថៃ ជាមួយការធានាសុវត្ថិភាពពិសេស

ភ្នំពេញ៖ ក្រុមប្រតិភូ និងអត្តពលិកកម្ពុជាចំនួនសរុប ១៣៧នាក់ កំពុងត្រៀមខ្លួនយ៉ាងពេញទំហឹង សម្រាប់ការចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ ២០២៥ ដែលនឹងធ្វើឡើងនៅប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ទី២១ ខែធ្នូ។ យោងតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជាបានធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការរាយការណ៍ចុងក្រោយស្ដីពីចំនួនប្រតិភូ អត្តពលិក…

អាកប្បកិរិយាស្មុគស្មាញ! កូនស្រីញៀនបោកចានគំរាមសម្លាប់ម្ដាយនៅកំពង់ស្ពឺ

ភូមិពងទឹក, ស្រុកសាមគ្គីមុនីជ័យ – សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានឃាត់ខ្លួនយុវជនអាយុ ២៥ឆ្នាំម្នាក់ ដែលបានបង្កវិបត្តិក្នុងគ្រួសារដោយសារតែគ្រឿងញៀន និងបានគំរាមសម្លាប់ម្ដាយរបស់ខ្លួនផ្ទាល់។ ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី៣ ធ្នូ ២០២៥ នៅភូមិពងទឹក ឃុំដំណាក់រាំង កាលពីយុវជនឈ្មោះ ឯម សម្បត្តិ បានធ្វើសកម្មភាពអំពើហិង្សា ដោយយកចានបោកខ្ទេចខ្ទី និងគំរាមកំហែងដល់ម្ដាយរបស់ខ្លួន គ្រី ថា…

យានដ្ឋានជួសជុលរថយន្តយីហោ អូតូម៊ែកសឺដេស យកចិញ្ចើមផ្លូវធ្វើកម្មសិទ្ធិ បង្កការកកស្ទះចរាចររាល់ថ្ងៃ

ភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានតាមខណ្ឌនានា បានចុះរៀបចំសណ្ដាប់ធ្នាប់ និងរំដោះចិញ្ចើមផ្លូវពីការរំលោភយកធ្វើអាជីវកម្មអនាធិបតេយ្យ ដែលបានលទ្ធផលល្អប្រសើរច្រើន។ ប៉ុន្តែនៅខណ្ឌ៧មករា ការចុះរៀបចំសណ្តាប់ធ្នាប់មិនទទួលបានផលប្រយោជន៍ពេញលេញទេ។ ក្រុមសណ្តាប់ធ្នាប់ចុះទៅរៀបចំតែតាមផ្សារដែលអាជីវករដាក់លក់ដូរត្រឹមត្រូវ ចំណែកតាមហាងគុយទាវដាក់ម៉ូតូពេញចិញ្ចើមផ្លូវ បែរជាមើលមិនឃើញ។ ជាពិសេស នៅលើផ្លូវលេខ១៥៦កែងផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា បានក្លាយជាកន្លែងជួសជុលរថយន្តរបស់យានដ្ឋានយីហោ អូតូម៊ែកសឺដេស។ រថយន្តខូចជាច្រើនត្រូវបានយកមកធ្វើពេញផ្លូវ ដោយមិនខ្វល់ពីការកកស្ទះចរាចរណ៍…

កម្ពុជាច្រានចោលការចោទប្រកាន់ថៃអំពីមីនថ្មីនៅព្រំដែន ជំរុញការស៊ើបអង្កេតរួមគ្នា

(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានច្រានចោលដាច់ខាតនូវការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសថៃ ដែលចុះផ្សាយក្នុងសារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១ ធ្នូ ២០២៥។ ការចោទប្រកាន់នេះអះអាងថា កម្ពុជាបានដាក់មីនថ្មីតាមបណ្តោយព្រំដែន និងទាមទារឱ្យប្រើប្រាស់វិធានការក្រោមមាត្រា៨ នៃអនុសញ្ញាអូតាវ៉ា។ កម្ពុជាបញ្ជាក់ថា ការចោទប្រកាន់នេះគ្មានមូលដ្ឋាន ធ្វើដោយឯកតោភាគី និងផ្ទុយពីការពិត។ អាជ្ញាធរមីនបានបំភ្លឺចំណុចសំខាន់ៗ៖…

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះត្រួតពិនិត្យក្លឹបកំសាន្ត ២ទីតាំង នៅសង្កាត់ចោមចៅទី២

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះពិនិត្យ និងណែនាំក្លឹបរាំលេងកំសាន្តចំនួន ២កន្លែង នៅសង្កាត់ចោមចៅទី២ ក្នុងពេលវេលាម៉ោង ៧:៣០នាទីយប់។ អាជ្ញាធរបានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះបានធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។ លោក ផុន សុផាន អភិបាលរងខណ្ឌ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចុះត្រួតពិនិត្យទីតាំងអាជីវកម្មទាំងពីរ។…

ជនជាតិចិន និងខ្មែរ៣នាក់ចាប់ខ្លួនក្នុងព្រឹត្តិការណ៍ហែកដីកាតុលាការ និងលួចដឹកដែកចេញពីរោងចក្រ

ខេត្តកណ្តាល – សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានជនជាតិចិន១នាក់ និងខ្មែរ២នាក់ ក្រោយពួកគេបានធ្វើសកម្មភាពហែកឯកសារតុលាការ និងលួចដឹកដែកចេញពីរោងចក្រដែលកំពុងស្ថិតក្រោមការរក្សាការពារ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ធ្នូ ២០២៥ វេលាម៉ោង៨ព្រឹក នៅក្រុមហ៊ុនដែកហុងវ័ង ស្ថិតក្នុងភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានបញ្ជាក់ថា…