តំណាងរាស្ត្រជំរុញឱ្យពង្រឹងវិធានការបង្ការបទល្មើសបច្ចេកវិទ្យា មុនពេលកើតហេតុ
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គសភាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ តំណាងរាស្ត្រជាច្រើនបានជំរុញឱ្យរដ្ឋាភិបាលពង្រឹងវិធានការបង្ការបទល្មើសបច្ចេកវិទ្យា ជាជាងការរង់ចាំឱ្យមានបញ្ហាកើតឡើងហើយទើបធ្វើការបង្ក្រាប។ តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ លោក សេរី កុសល បានលើកឡើងថា៖ «ខេត្តបន្ទាយមានជ័យហែលឆ្លងទុក្ខលំបាកច្រើនណាស់ពីការបំផ្លាញរបស់ក្រុមឆបោកអនឡាញ។ យើងត្រូវមានយន្តការត្រួតពិនិត្យពីលើគណៈកម្មការប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបង្កើតតុលាការពាណិជ្ជកម្មដែរ»។ លោកបន្តថា៖ «រាល់ Scam ទាំងអស់នៅកម្ពុជាសុទ្ធតែមានខ្នងបង្អែកនៅពីក្រោយ។ វាអាចខ្នងហ្នឹងវាប៉ានដែកទៀត ជួនកាលពេលអនុវត្តន៍ទៅវាទើស។…
