ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម លើកកម្ពស់សេវារដ្ឋបាលឌីជីថល ជាមួយប្រព័ន្ធអនឡាញថ្មី

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចែករំលែកបទពិសោធន៍ពីភាពជោគជ័យនៃការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សេវារដ្ឋបាលតាមអនឡាញ នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រសួងមហាផ្ទៃ។ លោកអភិបាលបានបញ្ជាក់ថា ការធ្វើឌីជីថលនេះមិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការទទួលសេវាប៉ុណ្ណោះទេ ថែមទាំងជួយដល់មន្ត្រីរដ្ឋបាលក្នុងការងារផងដែរ។ ប្រព័ន្ធថ្មីនេះអនុញ្ញាតឱ្យរដ្ឋបាលខេត្តអាចតាមដានស្ថានភាពសំណុំរឿងបានគ្រប់ជំហាន ដោយកំណត់តួនាទីនិងការទទួលខុសត្រូវច្បាស់លាស់។ “ការកត់ត្រាក្នុងសៀវភៅបញ្ជីត្រូវបានជំនួសដោយប្រព័ន្ធឌីជីថលទាំងស្រុង” លោក អ៊ុន ចាន់ដា បានពន្យល់។ “វាជួយកាត់បន្ថយការយឺតយ៉ាវ និងធានាភាពត្រឹមត្រូវក្នុងការផ្ទៀងផ្ទាត់ឯកសារ។” ជាមួយគ្នានោះ…

អាកាសធាតុប្រែប្រួល៖ របៀបសម្របខ្លួនដើម្បីរស់រានមានជីវិតក្នុងសម័យកាលថ្មី

ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុកំពុងក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់មនុស្សជាតិទូទាំងពិភពលោក។ សីតុណ្ហភាពកើនឡើង ព្យុះខ្លាំងៗ ទឹកជំនន់ ភាពរាំងស្ងួត និងកម្ពស់ទឹកសមុទ្រកំពុងបង្កឱ្យមានការប្រែប្រួលយ៉ាងធំធេងក្នុងជីវភាពរស់នៅ។ ១. ការពង្រឹងភាពធន់ទ្រាំនៃសហគមន៍ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុគឺជាដំណោះស្រាយសំខាន់ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនសមត្ថភាពទប់ទល់របស់សហគមន៍។ កសិករអាចសម្របខ្លួនដោយជ្រើសរើសដាំដំណាំដែលអាចទ្រាំនឹងភាពរាំងស្ងួត កែលម្អប្រព័ន្ធស្រោចស្រព ឬក៏ផ្លាស់ប្តូររដូវដាំដុះតាមលំនាំអាកាសធាតុថ្មី។ ២. ការការពារទីក្រុង និងតំបន់ឆ្នេរសមុទ្រ ទីក្រុង និងសហគមន៍ដែលស្ថិតនៅតាមឆ្នេរសមុទ្រត្រូវការយុទ្ធសាស្ត្រសម្របខ្លួនជាបន្ទាន់។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យរឹងមាំ…

នាយប៉ុស្តិ៍ពពែតបាញ់ស្ពាន់ជើងជនសង្ស័យក្រោយត្រូវចាក់មុន ក្នុងស្ថានភាពការពារខ្លួន

ខេត្តស្វាយរៀង៖ អធិការដ្ឋាននគរបាលស្រុកស្វាយទាប បានចេញសេចក្តីបំភ្លឺជាផ្លូវការពាក់ព័ន្ធនឹងករណីលោកនាយប៉ុស្តិ៍ពពែត បាញ់ស្ពាន់ជើងជនសង្ស័យ ដែលក្រោយមកត្រូវបានសម្រួលបញ្ចប់ដោយស្ងាត់ៗ។ អធិការដ្ឋាននគរបាលស្រុកស្វាយទាប បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ មីនា ២០២៦ វេលាម៉ោង ២២:៤០នាទីយប់ មានប្រជាពលរដ្ឋឈ្មោះ ញឹម ចន្ទី អាយុ ៣៨ឆ្នាំ បានប្តឹងតាមទូរស័ព្ទទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ថាឈ្មោះ គង់…

ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់តែងតាំងនាយឧត្តមសេនីយ៍ មាស សំអុល ជារដ្ឋលេខាធិការក្រសួងការពារជាតិ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់តែងតាំង នាយឧត្តមសេនីយ៍ មាស សំអុល ពីតួនាទីប្រធាននាយកដ្ឋានបុគ្គលិកក្រសួងការពារជាតិ ទៅជារដ្ឋលេខាធិការក្រសួងការពារជាតិ។ ការតែងតាំងនេះធ្វើឡើងតាមព្រះរាជក្រឹត្យដែលទ្រង់បានចេញនៅថ្ងៃនេះ ដោយព្រះរាជក្រឹត្យបានកំណត់យ៉ាងច្បាស់លាស់ពីការផ្លាស់ប្តូរតួនាទីថ្មីនេះ។ នាយឧត្តមសេនីយ៍ មាស សំអុល គឺជាមន្ត្រីយោធាដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យការពារជាតិ។ ក្នុងពេលជាមួយគ្នានេះ…

ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម សម្រេចជិត ៩០% ធ្វើដំណើរស្រួលហើយ!

ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈនិងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងសម្រុកចាក់AC,គូសគំនូសចរាចរណ៍,បំពាក់ផ្លាកសញ្ញាចរាចរណ៍,ដាក់អំពូលសូឡាបំភ្លឺពេលរាត្រី។ គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ…

កម្ពុជារុលទៅមុខដើម្បីក្លាយជាសមាជិក CPTPP ពង្រីកទីផ្សារនាំចេញទៅកាន់ពិភពលោក

ភ្នំពេញ៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីក្លាយជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក។ សព្វថ្ងៃ រាជរដ្ឋាភិបាលបានដាក់ពាក្យស្នើសុំចូលជាសមាជិក CPTPP រួចហើយ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការចូលរួមនេះតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំង…

អាជ្ញាធរចុះបង្ក្រាបក្រុមចិនប្រព្រឹត្ត Scams Online នៅបុរីប៉េងហួត ឃាត់ខ្លួន១៩នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានចុះបង្ក្រាបក្រុមឧក្រិដ្ឋជនចិនដែលប្រព្រឹត្តបទល្មើស Scams Online នៅបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងការសម្របសម្រួលផ្នែកច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផលនៃប្រតិបត្តិការ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ដែលទាំងអស់ជាជនជាតិចិន។…

ស្ត្រីអួតខ្លួនជាថៅកែឡាន និងបោះដុំគ្រឿងសមុទ្រ ត្រូវបានចាប់ខ្លួនពីបទឆបោកខ្ចីលុយជនរងគ្រោះច្រើននាក់

ខេត្តកណ្តាល៖ នគរបាលក្រុងតាខ្មៅ បានចាប់ខ្លួនស្ត្រីម្នាក់ដែលអួតខ្លួនជាថៅកែលក់ឡាន និងជាថៅកែបោះដុំគ្រឿងសមុទ្រ ក្នុងបទឆបោកខ្ចីលុយពីជនរងគ្រោះច្រើននាក់។ ការចាប់ខ្លួននេះបានធ្វើឡើងក្រោយពីនគរបាលទទួលបានបណ្តឹងពីជនរងគ្រោះជាច្រើននាក់ ដែលត្រូវបានស្ត្រីរូបនេះឆបោកខ្ចីលុយដោយអួតខ្លួនថាជាម្ចាស់មុខជំនួញធំៗ។ ការប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ គឺជាស្ត្រីឈ្មោះ យិន សុភ័ណ្ឌ អាយុ៣៨ឆ្នាំ មានទីលំនៅនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ…

ត្រីបបែលយក្ស «បូណ៌មី» នៅស្ទឹងត្រែង ទទួលការតាមដានពីអាជ្ញាធរ បន្ទាប់ពីកត់ត្រាពិភពលោក

ខេត្តស្ទឹងត្រែង – ត្រីបបែលយក្សដ៏ល្បីល្បាញរបស់កម្ពុជា ដែលត្រូវបានគេស្គាល់ថា «បូណ៌មី» កំពុងទទួលបានការតាមដានយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញ នៅក្នុងតំបន់ភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ព័ត៌មាននេះត្រូវបានលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ក្នុងពិធីសម្ភាសន៍ពិសេសមួយ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ក្រោមការដឹកនាំរបស់លោក ពុយ គា។ ត្រីបបែលយក្សនេះ…

ផ្លូវលេខ៥៤០ ក្រុងបាត់ដំបង កំពុងជួសជុលឡើងវិញដោយអភិបាលខេត្ត សុខ លូ

ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវលេខ៥៤០ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវ នៅសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ការជួសជុលនេះរួមមានការពង្រីកតួផ្លូវ ក្រាលកៅស៊ូDBST ប្រវែង៣,២០០ម៉ែត្រ ទទឹង១០ម៉ែត្រ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន៤កន្លែង។ លោក សុខ លូ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានសហការចូលរួមរុះរើសំណង់រំលោភលើដីចំណីផ្លូវសាធារណៈ។ លោកអភិបាលខេត្តបានរំលឹកដល់អាជ្ញាធរក្រុង…