ព័ត៌មានជាតិ

រថយន្ត Highlander បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ នៅមុខក្រសួងមហាផ្ទៃ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានបេីករថយន្តម៉ាក Highlander មួយគ្រឿងទាំងមេឃកំពុងរលឹមតិចៗ ក៏ជ្រុលចង្កូតទៅបុកនឹងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតអស់មួយកង់ធ្លាក់ពីលើផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្តុបក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់…

កែប៖ «បើមានបញ្ហា ប្រាប់មក!» អភិបាលខេត្តកែប ប្រកាសបើកចំហរទទួលរាល់មតិរិះគន់ និងចាត់ការលើអាជីវករឆ្លៀតឱកាស!

ខេត្ត​កែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រកាសជាសាធារណៈថា រដ្ឋបាលខេត្តត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកមតិរិះគន់គ្រប់បែបយ៉ាងពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់។ ការប្រកាសនេះធ្វើឡើងកាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីមានបាតុភាពមួយចំនួនតូច ពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តកែប។ ជាមួយគ្នានេះ លោកអភិបាលខេត្តបានបង្ហោះសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅលើបណ្ដាញសង្គមហ្វេសប៊ុក ចំពោះបងប្អូនប្រជាពលរដ្ឋ និងបណ្ដាអាជីវករទាំងអស់ក្នុងខេត្តកែប ដែលបានចូលរួមទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ។ ពិសេសជាងនេះទៅទៀត លោកក៏បានថ្លែងអំណរគុណដល់ភ្ញៀវទេសចរជាតិ…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញអ្នកសារព័ត៌មានឱ្យប្រកាន់ខ្ជាប់ក្រមសីលធម៌ និងពង្រឹងវិស័យព័ត៌មាន

ភ្នំពេញ ៖ នាពេលរសៀលនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានដែលរាយការណ៍ព័ត៌មានពេលយប់ទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ដើម្បីផ្តល់ទិសដៅសំខាន់ៗលើក្រមសីលធម៌វិជ្ជាជីវៈ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងការរួមគ្នាក្នុងការពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មានឱ្យកាន់តែប្រសើរ。 លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ជាថ្មីថា អ្នកសារព័ត៌មានមិនត្រូវធ្វើបទសម្ភាសន៍យកមកផ្សព្វផ្សាយជាសាធារណៈចំពោះជនណាដែលមានវិបត្តិចិត្ត ស្រវឹងជោគជាំ ឬបាត់បង់ស្មារតីគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ក៏ដូចជាជនណាដែលសង្ស័យថាបានប្រើប្រាស់គ្រឿងញៀនឡើយ។…

វិបត្តិ​គុណភាព​វាយលុក! តម្លៃ​ដូង​វៀតណាម​ធ្លាក់​ចុះ​ខ្លាំង រងការ​បដិសេធ​ពី​ទីផ្សារ​ចិន

តម្លៃ​ដូង​នាំ​ចេញ​ពី​ប្រទេស​វៀតណាម​បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ២ ភាគ ៣ ក្នុង​រយៈ​ពេល ៣ ខែ​ចុង​ក្រោយ​នេះ។ មូលហេតុ​ចម្បង​គឺ​ដោយសារ​បញ្ហា​គុណភាព​មិន​ស៊ី​សង្វាក់​គ្នា ដែល​ធ្វើ​ឱ្យ​តម្រូវ​ការ​ពី​ទីផ្សារ​ចិន​ធ្លាក់​ចុះ​យ៉ាង​គំហុក ហើយ​ការ​ដឹក​ជញ្ជូន​មួយ​ចំនួន​ថែម​ទាំង​ត្រូវ​បាន​បដិសេធ​បញ្ជូន​ត្រឡប់​មក​វិញ​ទៀត​ផង។ លោក ហ័ង (Hoang) ជា​កសិករ​ដាំ​ដូង​ម្នាក់ បាន​លើក​ឡើង​ទាំង​ក្តី​បារម្ភ​ថា៖ «ឆ្នាំ​នេះ ពួក​យើង​ដែល​ជា​កសិករ​ដាំ​ដូង​ភាគច្រើន​ពិតជា​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ណាស់ ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ តម្រូវ​ការ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ដែល​បណ្តាល​ឲ្យ​តម្លៃ​ដូង​ធ្លាក់​ចុះ​តាម​នោះ​ដែរ»។…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរខួប ២២ឆ្នាំ នៃរបាំព្រះរាជទ្រព្យ ជាបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរខួបលើកទី២២ នៃការចុះបញ្ជី «របាំព្រះរាជទ្រព្យ» ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ របាំព្រះរាជទ្រព្យ ឬ របាំក្បាច់បុរាណខ្មែរ បានទទួលការទទួលស្គាល់ជាសកលពីអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣…

គ្រោះថ្នាក់ចរាចរណ៍បន្តកន្ទុយគ្នាចំនួន ៣លើក របួសធ្ងន់២នាក់ និងខូចខាតយានយន្តជាច្រើនគ្រឿង នៅស្រុកសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បន្តកន្ទុយគ្នាដល់ទៅ ៣លើក នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បានបណ្ដាលឱ្យមនុស្ស ២នាក់រងរបួសធ្ងន់ និងយានយន្តជាច្រើនគ្រឿងរងការខូចខាតយ៉ាងដំណំ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមការរៀបរាប់ពីប្រជាការពារភូមិដែលជាសាក្សីផ្ទាល់ភ្នែក បានឱ្យដឹងថា ហេតុការណ៍ដំបូងបានកើតឡើងនៅវេលាម៉ោង ៣ទៀបភ្លឺ ដោយរថយន្តម៉ាក Toyota…

កក្រើកបាត់ដំបង! ក្រុមជួញដូរគ្រឿងញៀន៤នាក់ជាប់អន្ទាក់សមត្ថកិច្ច

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាបដ៏កក្រើកមួយ ដោយឈានទៅឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន៤នាក់ជាបន្តបន្ទាប់ ដកហូតបានវត្ថុតាងជាច្រើន។ ប្រតិបត្តិការដ៏មុតស្រួចនេះ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៤:៣០នាទីល្ងាច នៅចំណុចភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ការចុះបង្ក្រាបនេះ ធ្វើឡើងតាមបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ…

ក្រសួងកសិកម្ម និងដៃគូ សម្រុកប្រមូលទិញស្រូវសើមជិត ១ម៉ឺនតោន ពីកសិករទូទាំងប្រទេស ដើម្បីធានាតម្លៃ និងគុណភាព!

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីដំណឹងដ៏គួរឱ្យរីករាយមួយថា បរិមាណស្រូវសើមសរុបជិត ១ម៉ឺនតោន ត្រូវបានរោងម៉ាស៊ីនកិនស្រូវជាដៃគូរបស់ក្រសួង បើកយុទ្ធនាការប្រមូលទិញពីបងប្អូនកសិករនៅទូទាំងប្រទេសក្នុងថ្ងៃនេះ។ នេះជាសញ្ញាណវិជ្ជមានមួយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យកសិកម្ម និងជីវភាពប្រជាកសិករ។ ការប្រមូលទិញនេះ ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងខ្ពស់ខ្លាំងបន្ថែមទៀតនៅក្នុងខែវិច្ឆិកានេះ ដែលជាពេលវេលានៃរដូវប្រមូលផលធំទូទាំងប្រទេស លើផ្ទៃដីដាំដុះប្រមាណ ១,៥លានហិកតា ជាមួយនឹងបរិមាណផលរំពឹងទុកចន្លោះពី ៤ ទៅ ៥លានតោនស្រូវសើម។…

បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនទាំងវ័យក្មេង ក្រោយបាត់បង់លុយក្រុមហ៊ុនជាង ២ពាន់ដុល្លារ!

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនចោលប្រពន្ធជាទីស្រឡាញ់ បន្ទាប់ពីបាត់បង់លុយក្រុមហ៊ុនអស់ជាច្រើនពាន់ដុល្លារ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១:៣០ រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះលេខ E៨០ ផ្លូវបេតុង ក្នុងបុរី SP ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ…

ឱកាសការងាររាប់ម៉ឺនកន្លែង! ក្រសួងការងារជំរុញពលករត្រឡប់ពីថៃ និងអ្នករកការងារធ្វើ ទាក់ទង ១២៩៧ ទោះគ្មានជំនាញក៏អាចមានការងារធ្វើដែរ

ភ្នំពេញ៖ ក្រោយព្រះរាជពិធីបុណ្យអុំទូកបានបញ្ចប់ កញ្ញា ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី៧ ខែវិច្ឆិកានេះថា សម្រាប់បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ និងបងប្អូនប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការងារធ្វើ សូមកុំបង្អង់យូរ! អាចទាក់ទងទៅលេខទូរស័ព្ទ ១២៩៧ ដើម្បីទទួលបានព័ត៌មាន និងឱកាសការងារជាច្រើន។ លោកបានបញ្ជាក់បន្ថែមថា នៅទូទាំងប្រទេសកម្ពុជា បច្ចុប្បន្ននៅមានឱកាសការងាររហូតដល់ ៧៥…