គ្រោះអគ្គិភ័យឆេះផ្ទះជាង ២០ខ្នងក្នុង១៥ថ្ងៃដំបូងខែមីនា ក្រសួងមហាផ្ទៃបញ្ជាក់មាន២៨ករណី
ភ្នំពេញ៖ ក្នុងរយៈពេលត្រឹមតែ១៥ថ្ងៃដំបូងនៃខែមីនា ឆ្នាំ២០២៦ ប្រទេសកម្ពុជាបានជួបប្រទះនឹងគ្រោះអគ្គិភ័យចំនួន២៨ករណី ដែលបណ្ដាលឱ្យផ្ទះសំបែងពលរដ្ឋជាង២០ខ្នងត្រូវឆេះបំផ្លាញ។ យោងតាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានធ្វើការប្រកាសនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា គ្រោះអគ្គិភ័យទាំងនេះបានកើតឡើងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា។ ករណីទាំងនេះបានបណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ រួមមាន៖ – ផ្ទះសំបែងប្រជាពលរដ្ឋ២២ខ្នង – បន្ទប់ស្នាក់នៅ៣ខ្នង –…
