សម្តេច ម៉ែន សំអន ស្នើឱ្យថ្នាក់ដឹកនាំស្ដ្រី តាមដានវឌ្ឍនៈភាពសកល ដើម្បីផ្សព្វផ្សាយទៅថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានស្នើឱ្យថ្នាក់ដឹកនាំក្រុមការងារស្ដ្រី បន្តយកចិត្តទុក្ខដាក់តាមដានវឌ្ឍនៈភាពស្ដ្រីថ្នាក់ក្រោមជាតិឱ្យទាន់សភាពការណ៍ពិភពលោក។ សម្តេចបានធ្វើការស្នើនេះក្នុងពេលជាអធិបតីកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សមាគមនារី និងគណៈចលនាស្ត្រី ស្តីពីវឌ្ឍនៈការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦…
