ចាប់បានមេក្លោង! ករណីបាញ់បោះរំដោះឧក្រិដ្ឋជនវៀតណាមនៅស្វាយរៀង បក្ខពួក៥នាក់ទៀតនៅបន្តរត់គេចខ្លួន
ខេត្តស្វាយរៀង៖ ហេតុការណ៍រំដោះឧក្រិដ្ឋជនជនជាតិវៀតណាមចេញពីសាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានការផ្ទុះអាវុធរវាងក្រុមឧក្រិដ្ឋជន និងកម្លាំងសមត្ថកិច្ច បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ ពេលនេះកម្លាំងសមត្ថកិច្ចបានតាមចាប់ខ្លួនអ្នកទោសជាមេក្លោងម្នាក់ត្រឡប់មកវិញហើយ ខណៈបក្ខពួក៥នាក់ផ្សេងទៀត រួមទាំងអ្នកមករំដោះ កំពុងបន្តរត់គេចខ្លួននៅឡើយ។ សេចក្ដីរាយការណ៍ពីខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពីអ្នកទោសជនជាតិវៀតណាមត្រូវបានបក្ខពួកមករំដោះចេញពីសាលាដំបូងខេត្តនោះ ទាំងកម្លាំងអនុរក្សពន្ធនាគារ នគរបាល និងអាវុធហត្ថ បានសហការគ្នាយ៉ាងស្អិតរមួត ចុះស្រាវជ្រាវភ្លាមៗ រហូតអាចចាប់ខ្លួនអ្នកទោសជាមេក្លោងម្នាក់…
