ក្រុមក្មេងទំនើង៧នាក់ត្រូវឃាត់ខ្លួនក្រោយបង្កហិង្សាវាយតប់គ្នាយ៉ាងកក្រើកនៅបាត់ដំបង!
បាត់ដំបង៖ ក្រុមក្មេងទំនើង២ក្រុមបានបង្កហិង្សាវាយតប់គ្នាយ៉ាងកក្រើកកាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញនេះ នៅលើផ្លូវកៅស៊ូ ភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ករណីនេះត្រូវបានស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបញ្ជាក់ថា ជាអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ ភ្លាមៗក្រោយកើតហេតុ កម្លាំងនគរបាលស្រុកគាស់ក្រឡ ក្រោមការដឹកនាំរបស់លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុក បានចុះអន្តរាគមន៍និងឃាត់ខ្លួនក្រុមជនសង្ស័យមួយក្រុមមានគ្នា៧នាក់ រួមមាន៖ ទី១.…
