អាជ្ញាធរបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅបន្ទាយមានជ័យ ឃាត់ខ្លួនរាប់រយនាក់
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរនគរបាលជាតិបានធ្វើយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅស្រុកម៉ាឡៃ ដោយឃាត់ខ្លួនមនុស្សរាប់រយនាក់ ដែលភាគច្រើនជាជនជាតិផ្សេងៗ។ យុទ្ធនាការនេះត្រូវបានដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដែលបានឡោមព័ទ្ធអាគារអនឡាញមួយកន្លែងស្ថិតនៅផ្លូវលេខ៥៩ ភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់បទល្មើសប្រភេទនេះ…
