អាកាសធាតុកម្ពុជា ៣០-៣១ មីនា៖ ក្ដៅខ្លាំងដល់ ៣៦°C តែមាត់សមុទ្រអាចមានភ្លៀងធ្លាក់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអាកាសធាតុថ្មីៗនេះ សម្រាប់រយៈពេលពីថ្ងៃទី៣០ មីនា ដល់ទី១ មេសា ឆ្នាំ២០២៦ ដោយព្រមានពីសីតុណ្ហភាពក្តៅខ្លាំងដល់ ៣៦°C នៅតំបន់វាលទំនាប។ អាកាសធាតុនេះគឺស្ថិតក្រោមឥទ្ធិពលរបបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។ ក្រសួងបានបញ្ជាក់ពីស្ថានភាពអាកាសធាតុដូចខាងក្រោម៖ ១. តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា…
