ព័ត៌មានចាំបាច់! របៀបបន្តសុពលភាពបណ្ណបើកបរដែលហួសសុពលភាព និងឯកសារតម្រូវពីក្រសួងសាធារណការ
(រាជធានីភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចាក់ចំពោះបណ្ណបើកបរដែលហួសសុពលភាព អាចស្នើសុំបន្តសុពលភាពបាន ដោយតម្រូវឱ្យមានឯកសារទាំងនេះមកជាមួយ។ ជាពិសេសបណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើសពី ៣០ថ្ងៃ មិនមានការពិន័យឡើយ។ ចំពោះបណ្ណបើកបរយានយន្ត ដែលហួសសុពលភាព អាចស្នើសុំបន្តសុពលភាពបាន ដោយតម្រូវឱ្យមានឯកសារទាំងនេះមកជាមួយមានដូចជា៖ – បណ្ណបើកបរដែលត្រូវប្ដូរ (ច្បាប់ដើម) – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)…
