រដ្ឋមន្ត្រីកសិកម្មផ្តល់យុទ្ធសាស្ត្រសន្តិសុខស្បៀង ពង្រឹងជីវភាពកសិករតាមគោលការណ៍ ‘មានហូប មានបាន’
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំវេទិកាសាធារណៈនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦ និងសៀវភៅថវិកាពលរដ្ឋ។ ក្នុងពិធីនេះ លោករដ្ឋមន្ត្រីបានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ព្រមទាំងការចូលរួមរបស់ក្រសួងក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។ លោកបានសង្កត់ធ្ងន់លើការកំណត់គោលដៅផ្សាភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយ និងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាល។ លោករដ្ឋមន្ត្រីបានផ្តល់យុទ្ធសាស្ត្រសំខាន់តាមគោលការណ៍ “មានហូប”…
