លោក Boonsin Padklang ត្រូវព្រឹទ្ធសភាថៃកោះហៅបំភ្លឺករណីផ្គើនបញ្ជារដ្ឋាភិបាលអំឡុងជម្លោះព្រំដែន!
លោក Boonsin Padklang អតីតមេបញ្ជាការភូមិភាគ២ថៃ នឹងត្រូវចូលខ្លួនទៅបំភ្លឺនៅព្រឹទ្ធសភាជុំវិញការអះអាងថា រូបលោកបានផ្គើនបញ្ជារបស់រដ្ឋាភិបាលឲ្យបញ្ឈប់ការបាញ់ប្រហារ បន្ទាប់ពីការផ្ទុះអាវុធជាមួយកម្ពុជានៅតំបន់ព្រំដែនអស់រយៈពេល ៦ ម៉ោង។ បើយោងតាមការផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធា និងសន្តិសុខរដ្ឋ ដែលដឹកនាំដោយលោក Sawat Tassana…
