ព័ត៌មានអន្ដរជាតិ

ចិន-ហ្វីលីពីន បើកកិច្ចពិភាក្សាថ្មី ដោះស្រាយវិបត្តិប្រេង និងភាពតានតឹងសមុទ្រខាងត្បូង

ប្រទេសហ្វីលីពីន និងចិនបានចាប់ផ្តើមកិច្ចពិភាក្សាកម្រិតខ្ពស់ឡើងវិញនៅសប្ដាហ៍នេះ ដោយផ្តោតលើបញ្ហានៅសមុទ្រចិនខាងត្បូង និងសន្តិសុខថាមពល នៅពេលដែលការបារម្ភអំពីវិបត្តិផ្គត់ផ្គង់ប្រេងកើនឡើងដោយសារជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ កិច្ចពិភាក្សាចុងក្រោយនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១១ ក្រោមយន្តការពិគ្រោះយោបល់ទ្វេភាគី ដែលបង្កើតឡើងក្នុងឆ្នាំ២០១៧ និងជាលើកដំបូងចាប់តាំងពីខែមករា ឆ្នាំ២០២៥។ ភាគីទាំង២បានស្វែងយល់ពីជំហានដំបូងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការប្រេង និងឧស្ម័ន ខណៈស្វែងរកដំណោះស្រាយការផ្គត់ផ្គង់ជី និងស្ថិរភាពថាមពលកាន់តែទូលំទូលាយ។ កិច្ចពិភាក្សាត្រូវបានរៀបចំឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស…

អ៊ីរ៉ង់ត្រៀមទ័ពលើសពី ១លាននាក់ ទប់ទល់ការលុកលុយអាមេរិក

អ៊ីរ៉ង់បានត្រៀមកម្លាំងទ័ពជាង ១លាននាក់ ដើម្បីទប់ទល់ការលុកលុយជើងគោកដែលអាមេរិកអាចធ្វើឡើង នេះបើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Tasnim នៅថ្ងៃសុក្រទី២៧ ខែមីនា ឆ្នាំ២០២៦។ សារព័ត៌មាន Tasnim ដែលដកស្រង់ពីប្រភពយោធាមួយ បានរាយការណ៍ថា ក្រុមអ្នកប្រយុទ្ធនៃរបបនេះកំពុងមានភាពពុះកញ្ជ្រោលកាន់តែខ្លាំង ដោយមានបំណងបង្កើតនរកជាប្រវត្តិសាស្ត្រមួយសម្រាប់ជនជាតិអាមេរិកនៅលើទឹកដីអ៊ីរ៉ង់។ យុវជនអ៊ីរ៉ង់បាននិងកំពុងដាក់ពាក្យយ៉ាងច្រើនកកកុញ ដើម្បីចូលបម្រើក្នុងជួរកងទ័ព កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) និងកងពលតូចស្ម័គ្រចិត្ត Basij។…

អាមេរិកបង្កើនកម្លាំងទ័ពជាង ៣,៥០០នាក់នៅមជ្ឈិមបូព៌ា ក្រោមភាពតានតឹងជាមួយអ៊ីរ៉ង់

សហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ាយ៉ាងខ្លាំងក្លា ដោយបានដាក់ពង្រាយកងទ័ពជាង ៣,៥០០នាក់ នៅពេលដែលភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់កំពុងកើនឡើងខ្ពស់។ តាមការផ្សាយព័ត៌មាន CBS News នាវាដឹកជញ្ជូនកងទ័ពជើងទឹក USS Tripoli ដែលផ្ទុកកងម៉ារីនប្រមាណ ២,៥០០នាក់ បានទៅដល់តំបន់ប្រតិបត្តិការរួចហើយ។ នាវានេះមកជាមួយនាវា USS Boxer និងអង្គភាពជើងទឹកផ្សេងទៀតដែលបានចាកចេញពីទីក្រុង San Diego។ ភាពតានតឹងបានកើនឡើងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីល…

អារ៉ាប៊ីសាអូឌីតបង្កើនលំហូរប្រេងតាមបំពង់បង្ហូរទៅ ៧ លានបារ៉ែល/ថ្ងៃ ដើម្បីទប់ទល់នឹងវិបត្តិថាមពល

ភ្នំពេញ – ប្រទេសអារ៉ាប៊ីសាអូឌីតបានបង្កើនលំហូរប្រេងកាត់តាមបំពង់បង្ហូរប្រេងកើត-លិចទៅដល់ ៧ លានបារ៉ែលក្នុងមួយថ្ងៃ ដើម្បីជំនួសការផ្គត់ផ្គង់ដែលជាប់គាំងតាមច្រកសមុទ្រហ័រមូហ្ស ដែលកំពុងធ្វើឱ្យពិភពលោកប្រឈមនឹងវិបត្តិថាមពលធ្ងន់ធ្ងរ។ បណ្ដាញព័ត៌មាន Bloomberg បានរាយការណ៍ថា លំហូរប្រេង ៧ លានបារ៉ែល/ថ្ងៃនេះគឺជាសមត្ថភាពអប្បបរមារបស់បំពង់បង្ហូរ ដោយប្រភពអនាមិកបានបញ្ជាក់ពីបញ្ហានេះកាលពីថ្ងៃសៅរ៍ទី២៨ មីនា។ ការនាំចេញប្រេងឆៅពីកំពង់ផែ Yanbu របស់អារ៉ាប៊ីសាអូឌីតនៅលើសមុទ្រក្រហមក៏បានកើនឡើងដល់ ៥ លានបារ៉ែល/ថ្ងៃ…

ប្រេងពិភពលោកហក់ឡើងខ្លាំងលើស ១១០ ដុល្លារ ដោយសារសង្គ្រាមមជ្ឈិមបូព៌ាបន្តតានតឹង

តម្លៃប្រេងអន្តរជាតិបានហក់ឡើងខ្លាំងលើស ១១០ ដុល្លារក្នុងមួយបារ៉ែល នៅពេលបិទទីផ្សារកាលពីថ្ងៃសុក្រកន្លងមក ដោយសារស្ថានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ានៅតែបន្តគ្មានសញ្ញាធូរស្បើយ។ យោងតាមទិន្នន័យពីទីផ្សារប្រេងអន្តរជាតិ ប្រេងម៉ាក Brent បានកើនឡើង ៤,៥៦ ដុល្លារ ឬ ៤,២% ទៅដល់ ១១២,៥៧ ដុល្លារ/បារ៉ែល ខណៈប្រេងអាមេរិក WTI កើនឡើង ៥,១៦…

រដ្ឋាភិបាលថៃថ្មីនឹងបង្ហាញរូបរាងសប្តាហ៍ក្រោយ និងដោះស្រាយបញ្ហាប្រេងដ៏ធ្ងន់ធ្ងរ

ភ្នំពេញ – នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសថា រដ្ឋាភិបាលថ្មីនឹងលេចរូបរាងឡើងនៅសប្តាហ៍ក្រោយ ដោយបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីនឹងត្រូវថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខានៅថ្ងៃទី៣០មីនា។ យោងតាមការប្រកាស រដ្ឋាភិបាលនឹងដាក់ចេញសេចក្តីថ្លែងការណ៍នយោបាយទៅកាន់សភានៅថ្ងៃទី៧-៩មេសា ដែលផ្តោតលើការសម្រេចសន្យាបោះឆ្នោតរបស់គណបក្ស Bhumjaithai និងកម្មវិធីឧបត្ថម្ភធនសម្រាប់ប្រជាពលរដ្ឋ។ លោក Anutin បានសុំទោសជាសាធារណៈចំពោះភាពវឹកវរក្នុងការគ្រប់គ្រងតម្លៃប្រេងក្នុងពាក់កណ្តាលខែមីនា។ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាបន្ត រដ្ឋាភិបាលបានបញ្ឈប់ការកំណត់តម្លៃប្រេង ប៉ុន្តែគ្រោងកាត់បន្ថយពន្ធនិងប្រើមូលនិធិឧបត្ថម្ភធនប្រេង។…

ចិនរឹតបន្តឹងច្បាប់សុវត្ថិភាពអាហារនាំចូល ចាប់ពីខែមិថុនាខាងមុខ

រដ្ឋបាលគយទូទៅចិន (GAC) បានប្រកាសថា នឹងអនុវត្តច្បាប់ថ្មីដែលរឹតបន្តឹងលើចំណីអាហារនាំចូល ដោយផ្តោតលើសុវត្ថិភាពជាពិសេស ចាប់ពីថ្ងៃទី១ មិថុនា ឆ្នាំ២០២៦។ ក្រោយការរឹតបន្តឹងនេះ ចិននឹងអនុវត្តប្រព័ន្ធចុះបញ្ជីអាជីវកម្មជាផ្លូវការសម្រាប់ក្រុមហ៊ុនផលិតអាហារនាំចូល ដោយជំនួសបទប្បញ្ញត្តិចាស់ដែលបានចូលជាធរមាននៅឆ្នាំ២០២២។ ការអនុវត្តនេះមានគោលបំណងបង្កើនការត្រួតពិនិត្យសុវត្ថិភាពអាហារបន្ថែមទៀត និងសម្រួលដល់ការនាំចូលអាហារចូលទៅក្នុងប្រទេស។ យោងតាម GAC បទប្បញ្ញត្តិដែលចេញថ្មីនឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តស្តង់ដារសុវត្ថិភាពចំណីអាហារយ៉ាងតឹងរ៉ឹង ការពង្រឹងការគ្រប់គ្រងប្រភពដើម និងការត្រួតពិនិត្យដំណើរការទាំងមូល។ ផលិតផលចំណីអាហារដែលនាំចូលទៅចិន នឹងត្រូវបង្ហាញលេខចុះបញ្ជីច្បាស់ៗនៅលើការវេចខ្ចប់ផលិតផល។…

ហ៊ូធីចូលជម្លោះអ៊ីរ៉ង់-អាមេរិក អាចបង្កវិបត្តិថាមពលថ្មីនៅសមុទ្រក្រហម

ការចូលរួមរបស់ក្រុមហ៊ូធី (Houthi) ក្នុងជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិក អាចបង្កើតបញ្ហាថាមពលថ្មីនៅសមុទ្រក្រហម ដោយបង្ខំឲ្យបិទផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នលើច្រកសមុទ្រហ័រមូស។ យោងតាម BloombergNEF អ៊ីរ៉ង់ទទួលបានឥទ្ធិពលក្នុងការបិទច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសំខាន់នៃការផ្គត់ផ្គង់ប្រេងសកល។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ពួកហ៊ូធីបានត្រៀមខ្លួនរួចហើយដើម្បីចូលរួម បើពួកគេត្រូវការគ្រប់គ្រងច្រកសមុទ្របាបអែលម៉ាន់ដេដ។ លោក Adam…

រុស្ស៊ីព្រមានពិភពលោក៖ វិបត្តិថាមពលធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិជិតមកដល់

រុស្ស៊ីបានចេញសម្លេងព្រមានថា ពិភពលោកកំពុងឈានឆ្ពោះទៅរកវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយសារសង្គ្រាមមជ្ឈិមបូព៌ាបានធ្វើឲ្យតម្លៃប្រេងនិងហ្គាសហក់ឡើងខ្ពស់។ លោក Kirill Dmitriev បេសកជនពិសេសរបស់ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន បានព្រមានកាលពីថ្ងៃទី២៦ មីនា ២០២៦ ថា៖ «យើងមើលឃើញថា វិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិកំពុងខិតជិតមកដល់ហើយ។ ទាំងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស សុទ្ធតែមិនបានត្រៀមខ្លួនទាល់តែសោះ»។ សង្គ្រាមមជ្ឈិមបូព៌ាបានធ្វើឲ្យអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់ប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងពិភពលោក។…

រុស្ស៊ីបញ្ជាក់ផ្តល់អាវុធឲ្យអ៊ីរ៉ង់ ពូទីនព្រមានពីគ្រោះមហន្តរាយសកល

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានបញ្ជាក់ជាផ្លូវការថា ទីក្រុងមូស្គូកំពុងផ្គត់ផ្គង់គ្រឿងយុទ្ធសាស្ត្រយោធាទៅអ៊ីរ៉ង់ ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា។ ការបញ្ជាក់នេះធ្វើឡើងក្នុងពេលស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងតានតឹងខ្លាំង។ លោក Lavrov បានបដិសេធការចោទប្រកាន់ថា រុស្ស៊ីលួចផ្តល់ព័ត៌មានសម្ងាត់ពីទីតាំងទ័ពអាមេរិកទៅអ៊ីរ៉ង់។ លោកអះអាងថា អ៊ីរ៉ង់មានសមត្ថភាពដឹងពីទីតាំងទាំងនោះច្បាស់លាស់ ហើយរុស្ស៊ីក៏បានការពារកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។ ស្ថានភាពកាន់តែគួរឲ្យព្រួយបារម្ភ នៅពេលលោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន បានព្រមានថា ជម្លោះរវាងអាមេរិក…