ព័ត៌មានអន្តរជាតិ

ភ្លើងឆាបឆេះអគារស្នាក់នៅហុងកុង សម្លាប់មនុស្ស៤នាក់ និងរបួស៣នាក់

(ហុងកុង)៖ អាជ្ញាធរនៅទីក្រុងហុងកុងបានបញ្ជាក់ថា នាថ្ងៃពុធនេះ គ្រោះអគ្គិភ័យយ៉ាងធ្ងន់ធ្ងរបានកើតឡើងនៅតំបន់អគារស្នាក់នៅមួយ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោច៤នាក់បានបាត់បង់ជីវិត។ ហេតុការណ៍ខាងលើបានកើតឡើងនៅខណ្ឌ Tai Po ភាគខាងជើងទីក្រុងហុងកុង ក្នុងតំបន់អគារស្នាក់នៅ Wang Fuk Court ដែលមានអគារខ្ពស់ៗសរុប៨ខ្នង ផ្តល់បន្ទប់ស្នាក់នៅជិត២០០០បន្ទប់។ ហេតុការណ៍ភ្លើងឆេះនេះកើតឡើងក្នុងពេលដែលអគារទាំងនោះកំពុងមានសំណង់រន្ទាឬស្សីនៅខាងក្រៅ។ តាមព័ត៌មានចុងក្រោយ មនុស្ស៤នាក់ត្រូវរកឃើញថាបានស្លាប់ ខណៈ៣នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះ២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។…

ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យមនុស្ស១៣នាក់ស្លាប់ និង១,៩លាននាក់រងផលប៉ះពាល់

ថៃ៖ យ៉ាងហោចណាស់មានពលរដ្ឋថៃចំនួន ១៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ នេះបើយោងតាមាការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះទឹកជំនន់ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋថៃប្រមាណជា ១,៩លាននាក់ផ្សេងទៀតផងដែរ។ គួរបញ្ជាក់ជូនថា តំបន់ដែលកំពុងរងនូវការគំរាមកំហែងដោយទឹកជំនន់នៅពេលនេះគឺតំបន់ភាគខាងត្បូងនៃប្រទេសថៃ ដោយនៅក្នុងនោះគឺមានខេត្តសរុបចំនួន ៩។ នៅចំពោះមុខគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះ អាជ្ញាធរបានបញ្ជូនទូកសង្គ្រោះចំនួន ១៤គ្រឿង និងអមដោយឧទ្ធម្ភាគចក្រមួយចំនួនផង…

វិបត្តិទឹកជំនន់ថៃ៖ ទន្លេប៉ាតានីបំបែករបាំងការពារ មជ្ឈមណ្ឌលសេដ្ឋកិច្ចលិចទឹក

ថៃ – ទីក្រុងប៉ាតានីកំពុងប្រឈមមុខនឹងវិបត្តិទឹកជំនន់ធ្ងន់ធ្ងរបន្ទាប់ពីទន្លេប៉ាតានីបានបំបែករបាំងការពារទឹកជំនន់ និងហូរលិចទីក្រុងទាំងមូល។ ស្ថានការណ៍នេះកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាងមួយសប្តាហ៍ រួមជាមួយនឹងលំហូរទឹកយ៉ាងច្រើនពីខេត្តយ៉ាឡាខាងលើ។ នៅថ្ងៃទី ២៥ ខែវិច្ឆិកា កម្រិតទឹកបានកើនឡើងយ៉ាងឆាប់រហ័ស បណ្តាលឱ្យទន្លេហៀរចេញ និងលិចតំបន់ក្រុងប៉ាតានីដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខេត្ត។ ទីក្រុងនេះបានក្លាយជា “កោះទឹក” ដែលមានជម្រៅទឹកជំនន់ជាមធ្យម ៤០-៥០ សង់ទីម៉ែត្រ ធ្វើឱ្យចរាចរណ៍យានយន្តតូចៗជាប់គាំង។ ទឹកបានឡើងយ៉ាងលឿន ដែលអាជីវកម្ម…

អេវ៉ឺតុនឈ្នះមែនឆេស្ទើរដោយគ្រាប់តែមួយ ទោះបីជាសល់គ្នាតែ១០នាក់

អេវ៉ឺតុន បានបង្កើតប្រវត្តិសាស្ត្រដោយឈ្នះលើកដំបូងរបស់ពួកគេលើមែនឆេស្ទើរយូណាយធីដ អស់រយៈពេល ១២ ឆ្នាំនៅក្នុងព្រីមៀរលីក ទោះបីជាលេងស្ទើរតែពេញមួយការប្រកួតជាមួយនឹងគ្នាត្រឹមតែ ១០ នាក់។ ជម្លោះក្នុងក្រុមរបស់អេវ៉ឺតុនបានកើតឡើងនៅនាទីទី ១៣ ដែលបានឃើញខ្សែបម្រើ Idrissa Gueye ទះកំផ្លៀងមិត្តរួមក្រុមផ្ទាល់ Michael Keane ហើយអជ្ញាកណ្ដាលក៏សម្រេចចិត្តបណ្ដេញ Gueye ចេញ។ ទោះបីជានៅសល់គ្នាតែ…

អ្នកស្ម័គ្រចិត្តថៃរងការជេរប្រមាថពេលជួយជនរងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រទេសថៃ៖ អ្នកស្ម័គ្រចិត្តជួយសង្គ្រោះម្នាក់ដែលកំពុងជួយជនរងគ្រោះដោយទឹកជំនន់នៅហាតយ៉ៃ បានប្រឈមមុខនឹងការជេរប្រមាថដោយពាក្យសំដីពីអ្នកស្រុកដែលរងផលប៉ះពាល់។ លោក Tar Kachanon Khang បានបង្ហោះសារលើហ្វេសប៊ុកដោយសុំឱ្យអ្នកស្រុកឈប់ស្រែកជេរប្រមាថទូកទៅ។ លោកបានពន្យល់ថា៖ «ទូកបង្កើតរលកដោយធម្មជាតិ។ យើងមិនបើកបរដើម្បីសប្បាយទេ។ វាហត់នឿយ វាទាមទារការផ្តោតអារម្មណ៍ដើម្បីអានខ្សែទឹក ដើម្បីចងយុថ្កា ដើម្បីចត ដើម្បីផ្ទុកមនុស្ស។» លោកបន្តថា៖ «ខ្ញុំត្រូវបានគេស្រែកជេរច្រើនណាស់ រហូតដល់ខ្ញុំមិនហ៊ានសម្លឹងមើលអគារ ឬផ្ទះទាំងនោះទៀតទេ។…

កម្ពុជាទាមទារបទបញ្ញត្តិច្បាស់លាស់ពីយូណេស្កូ ក្នុងការទប់ស្កាត់ការលួចចម្លងបេតិកភណ្ឌពិភពលោក

អង្គការយូណេស្កូ៖ នៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកស្រី Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយលោក Khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ លោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះ។…

លោក Guardiola សុំទោសបន្ទាប់ពីឈ្លោះជាមួយអ្នកថតរូបក្រោយការចាញ់ Newcastle

អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បាននិយាយថា គាត់មានការអាម៉ាស់ និងខ្មាស់អៀនបន្ទាប់ពីការប្រឈមមុខដាក់គ្នាជាមួយអ្នកថតរូបម្នាក់ បន្ទាប់ពីក្រុមរបស់គាត់ចាញ់ Newcastle នៅ Premier League កាលពីថ្ងៃសៅរ៍។ លោក Guardiola មានការខឹងសម្បារចំពោះការសម្រេចចិត្តជាច្រើនរបស់អាជ្ញាកណ្តាលក្នុងអំឡុងពេលចាញ់ 2-1 នៅកីឡាដ្ឋាន…

វិបត្តិទឹកជំនន់ភាគខាងត្បូងថៃកាន់តែធ្ងន់ធ្ងរ៖ មនុស្សជាង២លាននាក់រងផលប៉ះពាល់ និងមានអ្នកស្លាប់១៣នាក់

ភាគខាងត្បូងប្រទេសថៃកំពុងប្រឈមមុខនឹងវិបត្តិទឹកជំនន់ធ្ងន់ធ្ងរដែលកាន់តែអាក្រក់ទៅៗ ដោយមានមនុស្សជាង២លាននាក់រងផលប៉ះពាល់ និងចំនួនអ្នកស្លាប់កើនឡើងដល់១៣នាក់។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានបញ្ជាក់ថា ទឹកជំនន់បានប៉ះពាល់ដល់ខេត្តចំនួន២០ទូទាំងប្រទេស ប៉ុន្តែស្ថានភាពធ្ងន់ធ្ងរបំផុតគឺផ្តោតនៅភាគខាងត្បូង។ ខេត្តចំនួន៩ក្នុងតំបន់នេះកំពុងជួបវិបត្តិធ្ងន់ធ្ងរ។ ខេត្តដែលរងផលប៉ះពាល់រួមមាន៖ ស៊ូរ៉ាតថានី នគរស៊ីធម្មរ៉ាត ត្រាង ផាត់ថាឡុង សាទុន សុងក្លា ប៉ាតានី យ៉ាឡា និងណារ៉ាធីវ៉ាត។…

ចិនជាកម្លាំងចលករថ្មី លើកកម្ពស់សមត្ថភាពសកលខាងត្បូងក្នុង G20

ភ្នំពេញ – កិច្ចប្រជុំកំពូល G20 លើកទី២០ បានបិទសម័យអង្គប្រជុំនៅក្រុងចូហានណេសប៊ឺក ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៣ វិច្ឆិកា ដោយបានបង្ហាញពីការចូលរួមចំណែកកាន់តែច្រើនរបស់ប្រទេសសកលខាងត្បូងក្នុងអភិបាលកិច្ចសកល។ ក្នុងអំឡុងកិច្ចប្រជុំកំពូល លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានថ្លែងសុន្ទរកថាដោយគូសបញ្ជាក់ពីសារៈសំខាន់នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងភាពទន់ខ្សោយនៃការងើបឡើងវិញរបស់សេដ្ឋកិច្ចសកល។ នៅខែកញ្ញា លោក Xi…

ម៉ាឡេស៊ីបញ្ជាឱ្យសាលារៀនជាច្រើនប្រើប្រាស់កម្មវិធីសិក្សាតាមអនឡាញ និងជម្លៀសពលរដ្ឋជាង ១៣,០០០នាក់ដោយសារទឹកជំនន់

ម៉ាឡេស៊ី៖ ក្រសួងអប់រំម៉ាឡេស៊ីបានចេញសេចក្តីណែនាំឱ្យស្ថាប័នអប់រំកម្រិតឧត្តមសិក្សាអនុវត្តការសិក្សាតាមប្រព័ន្ធអនឡាញឡើងវិញ ដើម្បីជួយសម្រួលការលំបាកដល់សិស្សានុសិស្សក្នុងពេលបច្ចុប្បន្ននេះ។ ការណែនាំនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដោយយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ វិធានការនេះត្រូវបានអនុវត្តនៅក្នុងរដ្ឋចំនួន ៧ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីបញ្ហាទឹកជំនន់ រួមមាន៖ រដ្ឋ Kelantan, រដ្ឋ Terengganu, រដ្ឋ Pahang, រដ្ឋ…