ព័ត៌មានអន្តរជាតិ

វៀតណាម៖ មន្ត្រី២រូបជាប់គុកជាង ៣ឆ្នាំ រឿងល្បែងស៊ីសងជាង ១០០លានដុល្លារ!

វៀតណាម៖ តុលាការវៀតណាមបានសម្រេចផ្តន្ទាទោសមន្ត្រីមូលដ្ឋានចំនួន ២រូប ឱ្យជាប់ពន្ធនាគារជាង ៣ឆ្នាំ ពាក់ព័ន្ធករណីលេងល្បែងស៊ីសងខុសច្បាប់ ដែលមានទឹកប្រាក់ទំហំសរុបរហូតដល់ ១០៦លានដុល្លារឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ នៅក្នុងសំណុំរឿងភ្នាល់ល្បែងស៊ីសងដ៏ធំមួយនេះ ក៏មានជាប់ពាក់ព័ន្ធជាមួយក្រុមអ្នកជំនួញ អតីតមន្ត្រីវៀតណាម និងក្រុមអ្នកលេងល្បែងកម្សាន្តជាច្រើននាក់ផ្សេងទៀតផងដែរ ដែលមានចំនួនសរុប ១៤០នាក់។…

Mbappe ផ្ទុះ​ទម្រង់​លេង​ល្អ​ជួយ​បារាំង​កក់​កៅអី World Cup បាន​សម្រេច!

ក្រុមមាន់គកបារាំងបានកក់កន្លែងសម្រាប់ការប្រកួត World Cup ជាលើកទីប្រាំបីជាប់ៗគ្នារបស់ពួកគេ បន្ទាប់ពីកីឡាករ Kylian Mbappe រកបានពីរគ្រាប់បានជួយឱ្យទទួលបានជ័យជម្នះក្នុងផ្ទះ 4-0 ទល់នឹងអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។ ជម្រើសជាតិបាល់ទាត់បារាំងដែលមិនធ្លាប់ចាញ់ក្នុងការប្រកួតជម្រុះ Euro ឬ World Cup ចាប់តាំងពីឆ្នាំ 2019 នឹងត្រូវបានជ្រើសរើសនៅពេលដែលការចាប់ឆ្នោតសម្រាប់ការប្រកួតថ្ងៃទី 11 ខែមិថុនាដល់ថ្ងៃទី…

ភ្លើងឆេះប្រាសាទបុរាណអាយុ ១,៥០០ឆ្នាំនៅចិន យ៉ាងសន្ធោសន្ធៅ!

ប្រទេសចិន៖ អគ្គិភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះបំផ្លាញផ្នែកខ្លះនៃប្រាសាទបុរាណយង់ឈីង (Yongqing Temple) ដែលមានអាយុកាលរហូតទៅដល់ ១,៥០០ឆ្នាំ ស្ថិតក្នុងខេត្ត Jiangsu ភាគខាងជើងប្រទេសចិន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post។ យ៉ាងណាក្តី ភ្លើងមិនបានបំផ្លាញប្រាសាទទាំងមូលនោះទេ ដោយអគារដែលរងការខូចខាតខ្លាំងជាងគេគឺ អគារ…

រឿងអាស្រូវភ្នាល់បាល់ធំ! តួកគីព្យួរកីឡាករជាង ១០០នាក់ ពាក់ព័ន្ធល្បែងស៊ីសង

សហព័ន្ធកីឡាបាល់ទាត់តួកគី (TFF) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសព្យួរការប្រកួតកីឡាករចំនួន ១០២ រូប ចេញពីលីគកំពូលរបស់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើការចោទប្រកាន់ពាក់ព័ន្ធនឹងការភ្នាល់បាល់ទាត់។ ក្នុងចំណោមកីឡាករដែលរងការពិន័យនេះ រួមមានកីឡាករល្បីៗដូចជា Eren Elmali របស់ក្លឹប Galatasaray និង Metehan Baltaci ផងដែរ។ ការបង្រ្កាបលើបញ្ហាល្បែងស៊ីសងនេះ បានចាប់ផ្តើមកាលពីដើមខែ…

អាមេរិក បង្វែរគោលនយោបាយ! សម្លឹងឃើញសម្តេចធិបតី ហ៊ុន ម៉ាណែត ជាដៃគូយុទ្ធសាស្ត្រសំខាន់នៅឥណ្ឌូប៉ាស៊ីហ្វិក (ផ្អែកតាម Nikkei)

រឿងភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក! កាលពីខែមេសាកន្លងទៅ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ពន្ធគយខ្ពស់លើទំនិញកម្ពុជា រហូតដល់ទៅ៤៩% ដែលជាអត្រាខ្ពស់បំផុតលំដាប់ទី២។ នេះជាដំណឹងដ៏គួរឲ្យបារម្ភព្រោះអាមេរិកជាទីផ្សារនាំចេញធំជាងគេមួយរបស់កម្ពុជា សម្រាប់ផលិតផលសំខាន់ៗដូចជា សម្លៀកបំពាក់ ស្រោមជើង និងគ្រឿងអេឡិចត្រូនិកជាដើម។ ប៉ុន្តែ ថ្មីៗនេះ ស្ថានការណ៍បានផ្លាស់ប្ដូរទាំងស្រុង… គឺនៅថ្ងៃទី២៦ ខែតុលា លោកប្រធានាធិបតី…

រន្ធត់ចិត្ត! អគ្គិភ័យលេបត្របាក់ប្រាសាទអាយុកាល ១,៥០០ឆ្នាំ នៅចិន បន្សល់ទុកតែការសោកស្ដាយ!

ប្រទេសចិន ៖ ហេតុការណ៍ដ៏រន្ធត់បានកើតឡើងនៅខេត្តជាំងស៊ូ ប្រទេសចិន កាលពីថ្ងៃពុធ បន្ទាប់ពីអគ្គិភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះលេបត្របាក់ប្រាសាទបុរាណ យង់ឈីង (Yongqing Temple) ដែលមានអាយុកាលរហូតទៅដល់ ១,៥០០ឆ្នាំ។ ការឆាបឆេះនេះបានបំផ្លាញអគារប្រវត្តិសាស្ត្រដ៏សំខាន់មួយខ្នងស្ទើរទាំងស្រុង បន្សល់ទុកនូវការសោកស្ដាយយ៉ាងខ្លាំងសម្រាប់បេតិកភណ្ឌជាតិ។ ទោះជាយ៉ាងណា អាជ្ញាធរបានបញ្ជាក់ថា គ្មានអ្នកណាម្នាក់រងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះឡើយ។ អគ្គិភ័យដ៏សាហាវនេះបានផ្ទុះឡើងនៅវេលាម៉ោងប្រមាណ ១១:២៤នាទីព្រឹក ដោយអណ្ដាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើអគារ Wenchang…

ថៃរងគ្រោះធ្ងន់! ពលរដ្ឋ៦០% ត្រូវចាញ់បោកបាត់លុយជាង ៣,៤ពាន់លានដុល្លារក្នុងមួយឆ្នាំ

«ថៃ» ប្រទេសជិតខាងមួយនេះ កំពុងប្រឈមនឹងបញ្ហាឆបោកយ៉ាងធ្ងន់ធ្ងរ! របាយការណ៍ថ្មីមួយបានលាតត្រដាងថា ប្រជាពលរដ្ឋថៃរហូតដល់ ៦០% បានក្លាយជាជនរងគ្រោះនៃការបោកប្រាស់ក្នុងឆ្នាំកន្លងទៅនេះ ដែលបណ្តាលឱ្យខាតបង់ទឹកប្រាក់សរុបជាង ១១០ពាន់លានបាត ឬប្រមាណ ៣,៤ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ The Strati Time កាលពីថ្ងៃទី១៣ ខែតុលា។ របាយការណ៍ដ៏គួរឱ្យព្រួយបារម្ភនេះ ត្រូវបានចងក្រងដោយមូលនិធិ Global…

សភានិងប្រទេសជាង ៤៥ អំពាវនាវឲ្យកម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះលែងទាហាន ដើម្បីសន្តិភាពយូរអង្វែង!

**ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន៖** សន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលមានសមាជិកជាង ៤៥ ប្រទេស បានចេញសេចក្តីអំពាវនាវយ៉ាងទទូចដល់កម្ពុជា និងថៃ ឲ្យគោរព និងអនុវត្តឲ្យបានពេញលេញនូវគោលការណ៍រួមដែលបានព្រមព្រៀង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន ស្តារទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែង។ សភានិងប្រទេសទាំងនោះក៏បានជំរុញឲ្យភាគីទាំងពីរដោះស្រាយរាល់បញ្ហាខ្វែងគំនិតគ្នាដោយសន្តិវិធី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។ ជាមួយគ្នានេះ ក៏ស្នើឲ្យមានការស្តារទំនាក់ទំនងការទូត…

ថៃប្រកាសលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាព! ម៉ាឡេស៊ី និងមេទ័ពប្រតិកម្មភ្លាមៗ ទាមទារឲ្យគោរពកិច្ចព្រមព្រៀងឡើងវិញ

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃបានធ្វើការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្នុងពេលលោកចុះជួបកងទ័ពនៅសមរភូមិទល់មុខខេត្តព្រះវិហារ ដោយថាប្រទេសថៃលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទៀតហើយ។ តែភ្លាមៗនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួមជាមួយមេទ័ពកំពូលរបស់លោក បានចេញមុខប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះទង្វើរបស់ថ្នាក់ដឹកនាំថៃនេះ ដោយទទូចឲ្យថៃវិលត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងនេះឡើងវិញជាបន្ទាន់។ សហគមន៍អន្តរជាតិ ជាពិសេសលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏កំពុងត្រូវបានគេរង់ចាំមើលប្រតិកម្ម ចំពោះទង្វើដ៏គឃ្លើនរបស់ប្រទេសថៃបែបនេះ។ ជុំវិញហេតុការណ៍ទាហានថៃជាន់មីន លោក…

រដ្ឋាភិបាលអាមេរិកបើកដំណើរការឡើងវិញហើយ! បញ្ចប់ភាពជាប់គាំងប្រវត្តិសាស្ត្រ ៤៣ថ្ងៃ

សហរដ្ឋអាមេរិក៖ បន្ទាប់ពីជាប់គាំង និងបិទទ្វារជាបណ្ដោះអាសន្នអស់រយៈពេលយ៉ាងយូរ រដ្ឋាភិបាលអាមេរិកបានបើកដំណើរការឡើងវិញជាផ្លូវការហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ The Strait Time នៅថ្ងៃទី១៣ ខែវិច្ឆិកា។ ទោះជាយ៉ាងណា ការិយាល័យនានានឹងត្រូវចំណាយពេលប្រហែលមួយសប្ដាហ៍ទៀត ទើបអាចដំណើរការពេញលេញជាធម្មតាឡើងវិញបាន។ គួរបញ្ជាក់ថា នេះជាការបិទទ្វារ ឬផ្អាកដំណើរការរបស់រដ្ឋាភិបាលអាមេរិក ដែលមានរយៈពេលយូរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ពោលគឺរហូតដល់ទៅ ៤៣ថ្ងៃ។ ការបិទទ្វាររដ្ឋាភិបាលនេះ…