ត្រាំព្រមានវាយអ៊ីរ៉ង់ឲ្យចាស់ដៃ ក្រោយតេហេរ៉ង់បដិសេធការចុះចាញ់
អន្តរជាតិ៖ ប្រធានាធិបតីដូណាល់ ត្រាំ បានផ្ដល់ការព្រមានយ៉ាងខ្លាំងក្លាទៅកាន់អ៊ីរ៉ង់ ដោយថ្លែងថា ប្រទេសនេះ «នឹងត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» បន្ទាប់ពីរដ្ឋាភិបាលតេហេរ៉ង់បានបដិសេធនូវការទាមទាររបស់សហរដ្ឋអាមេរិកឲ្យចុះចាញ់ដោយគ្មានលក្ខខណ្ឌ។ ទោះបីជាប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានសុំទោសចំពោះការវាយប្រហារលើប្រទេសជិតខាងក៏ដោយ ក៏លោកត្រាំបានចាត់ទុកសកម្មភាពនេះថាជា «សញ្ញានៃការចុះចាញ់» ហើយបានហៅអ៊ីរ៉ង់ថាជា «អ្នកចាញ់នៅមជ្ឈិមបូព៌ា»។ លោកបានបន្ថែមថា លោកកំពុងពិចារណាលើ «ការបំផ្លាញចោលទាំងស្រុង» នូវតំបន់…
