សន្តិសុខសង្គម

ភ្លើងឆេះកួចផ្ទះឈើប្រក់ស័ង្កសីជិតមាត់ទន្លេ នៅព្រែកប្រា រងរបួសម្នាក់ និងខូចខាតធ្ងន់ធ្ងរ!

ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះផ្ទះឈើប្រក់ស័ង្កសីជាច្រើនខ្នងដែលសង់ជាប់មាត់ទន្លេ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៧ និង ៤០ នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង និងបន្សល់ទុករបួសមនុស្សម្នាក់។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុបានរៀបរាប់ថា មុនពេលកើតមានអគ្គិភ័យ ពួកគាត់បានធុំក្លិនឆេះឈ្ងៀម និងភ្លាមៗនោះក៏ឃើញផ្សែងខ្មៅហុយទ្រលោមលាយឡំនឹងអណ្ដាតភ្លើងបានឆាបឆេះផ្ទះរួចទៅហើយ។…

ប្រតិបត្តិការក្ដៅ! នគរបាលភ្នំពេញ-តាកែវ បង្ក្រាប៤នាក់ ជាក្រុមចោរប្លន់ម៉ូតូយ៉ាងសកម្ម មានទាំងមុខសញ្ញាចាស់!

កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ខណ្ឌដង្កោ និងកម្លាំងនគរបាលស្នងការដ្ឋានខេត្តតាកែវ បានបើកប្រតិបត្តិការស្រាវជ្រាវដ៏ក្ដៅគគុក រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យកាប់ប្លន់ដ៏សកម្មចំនួន៤នាក់។ ការចាប់ខ្លួននេះធ្វើឡើងក្រោយក្រុមនេះបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូជនរងគ្រោះបានសម្រេចកាលពីពេលកន្លងទៅ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។ ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់នេះ បានចាប់ផ្ដើមឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលទ្ធផលសមត្ថកិច្ចដកហូតបានម៉ូតូចំនួន៣គ្រឿង។ ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ នួន…

សមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវករណីសង្ស័យបង្ខាំងមនុស្សធ្វើទារុណកម្មនៅប៉ោយប៉ែត ក្រោយវីដេអូបង្ហោះព្រោងព្រាត!

បន្ទាយមានជ័យ ៖ ក្រោយពីមានការបែកធ្លាយវីដេអូដ៏រន្ធត់មួយបង្ហាញពីបុរសបរទេសម្នាក់ធ្វើកាយវិការដូចជាត្រូវបានវាយដំ និងធ្វើទារុណកម្ម ហាក់ដូចជាកំពុងត្រូវការជំនួយសង្គ្រោះបន្ទាន់ ចេញពីអគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាជ្ញាធរ និងសមត្ថកិច្ចភ្លាមៗបានដឹកនាំដោយអភិបាលរងខេត្ត ចុះទៅពិនិត្យទីតាំងនោះ។ ទោះជាយ៉ាងណា មុនពេលសមត្ថកិច្ចទៅដល់ គេសង្កេតឃើញរថយន្តទំនើបៗជាច្រើនបានបើកចេញពីក្នុងអគារនោះ ដែលបង្កការសង្ស័យថាអាចមានការរំដោះមនុស្សចេញពីទីនោះ។ ហេតុការណ៍ដែលបានបែកធ្លាយរូបភាពតាមបណ្ដាញសង្គមនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទីតាំងដែលសង្ស័យ និងត្រូវបានសមត្ថកិច្ចចុះពិនិត្យនោះ…

មេប៉ុស្តិ៍ព្រែកតាអី ត្រូវស្នងការខេត្តស្វាយរៀងដកបញ្ឈរជើងភ្លាមៗ ក្រោយបែកធ្លាយវីដេអូប្រើពាក្យសម្ដីមិនសមរម្យដាក់ពលរដ្ឋរងគ្រោះ!

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានសម្រេចចេញបញ្ជាឲ្យដកបញ្ឈរជើងជាបន្ទាន់នូវលោកអនុសេនីយ៍ទោ សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប។ ការសម្រេចនេះធ្វើឡើងក្រោយពីលោកមេប៉ុស្តិ៍រូបនេះ បានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងថ្លោះធ្លោយទៅលើប្រជាពលរដ្ឋរងគ្រោះម្នាក់ ដែលបានអញ្ជើញទៅដាក់ពាក្យបណ្ដឹងករណីចោរលួចម៉ូតូ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ការសម្រេចដកបញ្ឈរជើងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអីនេះ…

ឃាត់ខ្លួនបានហើយ! ជនសង្ស័យសម្លាប់ និងរំលោភបុគ្គលិកមីក្រូហិរញ្ញវត្ថុ រួចកប់សពយ៉ាងឃោរឃៅនៅកំពង់ធំ

កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនបានហើយជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីរំលោភសម្លាប់បុគ្គលិកផ្ដល់ប្រាក់កម្ចីក្រៅប្រព័ន្ធយ៉ាងសាហាវឃោរឃៅ នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចលើភ្នំទ្រប់ ភូមិខ្លុង សង្កាត់អូតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស…

ខណ្ឌ៧មករា បន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីសោភ័ណភាពរាជធានី

រដ្ឋបាលខណ្ឌ៧មករា ក្រោមការដឹកនាំដ៏ខ្ជាប់ខ្ជួនពីរដ្ឋបាលរាជធានីភ្នំពេញ តែងតែប្ដេជ្ញាចិត្តខ្ពស់ក្នុងការយកចិត្តទុកដាក់លើបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការដោះស្រាយបញ្ហាផ្លូវខូចជង្ហុកសំបុកមាន់ និងប្រព័ន្ធលូនានា។ កិច្ចការទាំងនេះធ្វើឡើងក្នុងគោលបំណងធានានូវភាពងាយស្រួលក្នុងការធ្វើដំណើរ បង្កើនសោភ័ណភាពតាមដងផ្លូវ និងរួមចំណែកដល់សម្រស់ដ៏ស្រស់ត្រកាលនៃបេះដូងរាជធានីភ្នំពេញ។ ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក កេត ឧត្តម អភិបាលរងខណ្ឌ៧មករា តំណាងដ៏ខ្ពង់ខ្ពស់លោក ថេង សុថុល…

កម្លាំងចម្រុះស្រុកសង្កែ បន្តបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងទន្លេសាប!

ប៉ុន្មានថ្ងៃថ្មីៗនេះ កម្លាំងកងឯកភាពរដ្ឋបាលស្រុកសង្កែ ខេត្តបាត់ដំបង បានសហការចុះបង្ក្រាប និងបំផ្លាញជាបន្តបន្ទាប់នូវឧបករណ៍នេសាទខុសច្បាប់ ដែលតែងតែលួចពង្រាយនៅលើផ្ទៃទឹកទន្លេដើម្បីចាប់ត្រី បើទោះបីជាកម្លាំងជំនាញតែងចុះអន្តរាគមន៍ជាញឹកញាប់យ៉ាងណាក្តី។ ប្រតិបត្តិការនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ ដោយមានការចូលរួមពីផ្នែករដ្ឋបាលជលផលអន្លង់វិល សហការ និងដឹកនាំផ្ទាល់ដោយគណៈបញ្ជាការឯកភាពស្រុកសង្កែ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ។ ក្រុមការងារចម្រុះបានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុចអន្លង់ខ្ទីង និងចំណុចបឹងសួង ស្ថិតក្នុងភូមិស្រះកែវ…

អាវុធហត្ថភ្នំពេញ ឆ្មក់បង្ក្រាបហាង «ប៉ាឧត្ដម» ឃាត់ខ្លួនទាំងម្ចាស់ និងនារីអនីតិជន១២នាក់ រឿងបង្កប់សេវាផ្លូវភេទ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការចុះឆ្មក់បង្ក្រាបទីតាំងហាងផឹកស៊ីមួយកន្លែងយីហោ «ប៉ាឧត្ដម» ដែលសង្ស័យលួចបង្កប់សេវាកម្មផ្លូវភេទខុសច្បាប់។ ជាលទ្ធផល ម្ចាស់ហាងជាបុរសម្នាក់ និងនារីជាអនីតិជនចំនួន ១២នាក់ ត្រូវបានឃាត់ខ្លួន។ ប្រតិបត្តិការដ៏ក្ដៅគគុកនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុងអមផ្លូវរថភ្លើង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…

អគ្គិភ័យឆាបឆេះសន្ធោសន្ធៅ! ផ្ទះប្រជាពលរដ្ឋ ១២ខ្នង ក្លាយជាផេះផង់ទាំងព្រឹក ក្បែរគល់ស្ពានអាកាសមរតកតេជោ

រាជធានីភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះផ្ទះឈើប្រក់ស័ង្កសីរបស់ប្រជាពលរដ្ឋអស់ចំនួន ១២ខ្នង ទាំងស្រុង កាលពីព្រឹកព្រលឹម នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានត្រូវចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីបាញ់ពន្លត់។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ០៨ព្រឹក ស្ថិតនៅត្រង់ចំណុចគល់ស្ពានអាកាសមរតកតេជោ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោយ…

ដំណឹងល្អ! អាជ្ញាធរសង្កាត់ត្រពាំងក្រសាំង ស្ថាបនាផ្លូវបេតុងពីរខ្សែ សរុបប្រវែងជិត ៣៥០ម៉ែត្រ សម្រួលជីវភាពប្រជាពលរដ្ឋ

«ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាក និងការលំបាកក្នុងការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរសង្កាត់ត្រពាំងក្រសាំង ក្រោមការដឹកនាំយកចិត្តទុកដាក់ខ្ពស់ពីលោក ហ៊ត រដ្ឋា ចៅសង្កាត់ បានចាត់ចែងស្ថាបនាផ្លូវដីលំ ទៅជាផ្លូវបេតុងក្រាលដែកចំនួន ២ខ្សែ ដែលមានប្រវែងសរុបជិត ៣៥០ម៉ែត្រ ដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋាន។ ផ្លូវបេតុងថ្មីទាំងពីរខ្សែនេះ គឺមួយខ្សែស្ថិតក្នុងភូមិសាមគ្គី១ មានប្រវែង ១៤៩ម៉ែត្រ…