សពស្រី២នាក់ទៀតត្រូវរកឃើញក្រោយករណីលិចទូកនៅកោះដាច់ សរុបស្លាប់៥នាក់
ភ្នំពេញ៖ កម្លាំងអាជ្ញាធរបានរកឃើញសពស្រី២នាក់បន្ថែមទៀតក្នុងករណីលិចទូកនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នៅរសៀលថ្ងៃទី២៤ មីនា ឆ្នាំ២០២៦។ លោក ជួន ឧត្តម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់ បានបញ្ជាក់ថា សពទាំងពីរជាស្រី ដោយម្នាក់មានវ័យចំណាស់ និងម្នាក់ទៀតវ័យក្មេង។ ការរកឃើញនេះបានធ្វើឡើងបន្ទាប់ពីការស្វែងរកយ៉ាងអត់ធ្មត់របស់កម្លាំងអាជ្ញាធរចម្រុះ។ គួររំលឹកថា កាលពីថ្ងៃទី២៣ មីនា ទូកមួយគ្រឿងបានលិចនៅកណ្ដាលទន្លេក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់…
