រឹបអូសក្រុមកូរ៉េខាងត្បូង ១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam នៅភ្នំពេញ
កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆរបោកតាមបច្ចេកវិទ្យា ក្រោមរូបភាពទាក់ទាញអតិថិជនឱ្យលេងល្បែងអនឡាញចំនួនពីរករណីផ្សេងគ្នា។ ការបង្ក្រាបនេះបានធ្វើឡើងនៅខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូងសរុបចំនួន១០នាក់។ ក្នុងចំណោមជនជាតិកូរ៉េខាងត្បូងទាំង១០នាក់នេះ មាន៥នាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ111R ផ្លូវ372 ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ ចំនួន៥នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២ ខែមីនា នៅបុរីពិភពថ្មី ផ្ទះលេខ២៩…
