គុយបាប្រកាសត្រៀមខ្លួនពេញទំហឹង បើអាមេរិកហ៊ានឈ្លានពាន

គុយបាប្រកាសត្រៀមខ្លួនពេញទំហឹង បើអាមេរិកហ៊ានឈ្លានពាន

ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel បានប្រកាសយ៉ាងខ្លាំងក្លាថា ប្រទេសរបស់លោកមិនចង់សង្រ្គាមទេ ប៉ុន្តែប្រសិនបើអាមេរិកហ៊ានឈ្លានពាន គុយបានឹងតតាំងយ៉ាងខ្លាំងក្លា។ សារម៉ឺងម៉ាត់នេះត្រូវបានផ្ញើកាលពីថ្ងៃព្រហស្បតិ៍ទី១៦មេសា ក្នុងឱកាសខួបលើកទី៦៥នៃបដិវត្តន៍គុយបា។

ប្រធានាធិបតីគុយបា Miguel Díaz-Canel

ការប្រកាសនេះមកបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមថា នឹង«ឆៀងចូលលេង»គុយបាក្រោយពីបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់។ លោកត្រាំបានរិះគន់គុយបាថាជា«រដ្ឋដែលបរាជ័យ» និងជាប្រទេសដែលដឹកនាំអន់ជាងគេក្នុងប្រវត្តិសាស្រ្ត។

លោក Díaz-Canel បានឆ្លើយតបយ៉ាងសំខាន់ថា៖ «យើងមិនចង់សង្រ្គាមទេ តែបើអាមេរិកហ៊ានមក យើងនឹងវាយឲ្យរាប។ គុយបាមិនមែនរដ្ឋបរាជ័យទេ គឺជារដ្ឋដែលកំពុងរងការឡោមព័ទ្ធពីសង្រ្គាមសេដ្ឋកិច្ចរបស់អាមេរិក។»

ពិធីខួបបដិវត្តន៍គុយបា

អាមេរិកបានពង្រឹងទណ្ឌកម្មដោយបិទផ្លូវថាមពល និងគំរាមដាក់ពិន័យប្រទេសដែលលក់ប្រេងឲ្យគុយបា ដែលធ្វើឲ្យគុយបាជួបវិបត្តិអគ្គិសនី និងខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា លោកប្រធានាធិបតីគុយបាបានបញ្ជាក់ថា ប្រទេសរបស់លោកនឹងបន្តតស៊ូតាមរយៈប្រព័ន្ធសង្គមនិយមដែលធានាការអប់រំ និងសេវាសាធារណៈដោយសេរី។

ស្ថានភាពបច្ចុប្បន្ននៅគុយបាកំពុងធ្ងន់ធ្ងរខ្លាំង ដោយមានការដាច់ចរន្តអគ្គិសនីអូសបន្លាយ និងកង្វះស្បៀងអាហារ ដែលអាចនាំឲ្យមានវិបត្តិមនុស្សធម៌។ ទោះបីជាមានការចរចាលួចលាក់រវាងប្រទេសទាំងពីរក៏ដោយ ក៏នៅមិនទាន់មានដំណោះស្រាយណាមួយជាក់ស្តែងនៅឡើយ។

administrator

Related Articles