អឺរ៉ុបគ្រោះថ្នាក់! ស្តុកប្រេងយន្តហោះនៅសល់ត្រឹម ៦សប្តាហ៍ ជើងហោះហើរអាចត្រូវលុបចោល

អឺរ៉ុបគ្រោះថ្នាក់! ស្តុកប្រេងយន្តហោះនៅសល់ត្រឹម ៦សប្តាហ៍ ជើងហោះហើរអាចត្រូវលុបចោល

ទីក្រុងប៉ារីស៖ អឺរ៉ុបកំពុងប្រឈមនឹងគ្រោះថ្នាក់ថាមពលធ្ងន់ធ្ងរបំផុត ដោយស្តុកប្រេងឥន្ធនៈសម្រាប់យន្តហោះនៅសល់ត្រឹម ៦សប្តាហ៍ប៉ុណ្ណោះ និងអាចនាំឱ្យមានការលុបចោលជើងហោះហើរជាច្រើន ប្រសិនបើសង្គ្រាមអ៊ីរ៉ង់បន្តរារាំងការផ្គត់ផ្គង់ប្រេងតាមច្រកសមុទ្រ Hormuz។

អឺរ៉ុបប្រឈមគ្រោះថ្នាក់ថាមពល

លោក Fatih Birol នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា៖ «នេះជាវិបត្តិថាមពលដ៏ធំបំផុតដែលយើងមិនធ្លាប់ជួបប្រទះ ហើយវានឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចពិភពលោក»។

ក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន AP លោក Birol បានគូររូបភាពដ៏គួរឱ្យព្រួយបារម្ភ ដោយលើកឡើងថា ច្រកសមុទ្រ Hormuz ដែលជាផ្លូវសមុទ្រសំខាន់សម្រាប់ការដឹកជញ្ជូនប្រេង កំពុងត្រូវបានបិទដោយសារសង្គ្រាមអ៊ីរ៉ង់។

«ផលប៉ះពាល់នឹងកើតឡើងចំពោះតម្លៃប្រេងសាំង ឧស្ម័ន និងអគ្គិសនី ហើយប្រទេសក្រីក្រនៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីននឹងរងទុក្ខវេទនាច្រើនជាងគេ» លោកបានបន្ថែម។

គ្រោះថ្នាក់ថាមពលពិភពលោក

លោក Birol បានព្រមានយ៉ាងច្បាស់ថា៖ «នៅអឺរ៉ុប យើងនឹងឮដំណឹងថា ជើងហោះហើរមួយចំនួនពីទីក្រុង A ទៅទីក្រុង B អាចត្រូវបានលុបចោល ដោយសារតែខ្វះប្រេងឥន្ធនៈយន្តហោះ»។

អ្នកជំនាញថាមពលជនជាតិតួកគីដឹកនាំ IEA តាំងពីឆ្នាំ២០១៥ បានអះអាងថា គ្មានប្រទេសណាមួយដែលមានភាពស៊ាំនឹងវិបត្តិនេះទេ ហើយការឈឺចាប់ផ្នែកសេដ្ឋកិច្ចនឹងមានអារម្មណ៍មិនស្មើគ្នាទេ។

«ប៉ុន្តែបើគ្មានការដោះស្រាយសង្គ្រាមអ៊ីរ៉ង់ បើកច្រកសមុទ្រ Hormuz ឡើងវិញជាអចិន្ត្រៃយ៍ទេ មនុស្សគ្រប់គ្នានឹងរងទុក្ខវេទនា» លោកបានសង្កត់ធ្ងន់។

ព័ត៌មាននេះត្រូវបានផ្សាយដោយ ABC News នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បើយោងតាមការបកប្រែរបស់ណឺ មិនា។

administrator

Related Articles