តម្លៃប្រេងអន្តរជាតិធ្លាក់ចុះខ្លាំង ក្រោយអ៊ីរ៉ង់បើកច្រកហ័រមូហ្ស

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះខ្លាំង ក្រោយអ៊ីរ៉ង់បើកច្រកហ័រមូហ្ស

តម្លៃប្រេងធ្លាក់ចុះ

ភ្លាមៗក្រោយពីអ៊ីរ៉ង់ប្រកាសបើកច្រកសមុទ្រហ័រមូហ្សឡើងវិញ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះជាគំហុកយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ។ តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ៩,០១ ដុល្លារ ឬ ៩,០៧% មកនៅត្រឹម ៩០,៣៨ ដុល្លារ/បារ៉ែល។

ដោយឡែកតម្លៃប្រេងឆៅអាមេរិក ម៉ាក WTI បានធ្លាក់ចុះដល់ ១១,៤៥% មកនៅត្រឹម ៨៣,៨៥ ដុល្លារ/បារ៉ែល។ នេះជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីខែមេសា។

ច្រកសមុទ្រហ័រមូហ្ស

អ្នកវិភាគទីផ្សារបានគូសបញ្ជាក់ថា ការធ្លាក់ចុះនេះមកពីភាពស្រាកស្រាន្តនៃជម្លោះរវាងអ៊ីស្រាអែល អាមេរិក និងអ៊ីរ៉ង់។ មន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ថា កប៉ាល់ទាំងអស់អាចឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សបាន ប៉ុន្តែត្រូវសម្របសម្រួលជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។

កប៉ាល់ឆ្លងច្រក

គិតត្រឹមថ្ងៃសៅរ៍ កប៉ាល់ប្រហែល ២០ គ្រឿងកំពុងធ្វើដំណើរពីឈូងសមុទ្រពែរ្សឆ្ពោះទៅច្រកសមុទ្រហ័រមូហ្ស។ ទោះបីជាមានការចរចាសន្តិភាពកំពុងដំណើរការក្តី អ្នកវិភាគនៅតែមើលឃើញពីអស្ថិរភាពសម្រាប់តម្លៃប្រេងអន្តរជាតិនៅថ្ងៃខាងមុខ។

administrator

Related Articles