ច្រកហូរមូសបើកឡើងវិញ តែសង្គ្រាមពាក្យសម្តីអាមេរិក-អ៊ីរ៉ង់នៅតែឆេះ

ច្រកហូរមូសបើកឡើងវិញ តែសង្គ្រាមពាក្យសម្តីអាមេរិក-អ៊ីរ៉ង់នៅតែឆេះ

ក្រោយពីបទឈប់បាញ់នៅលីបង់ ស្ថានភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានធូរស្រាល ប៉ុន្តែសង្គ្រាមវោហារស័ព្ទនៅតែបន្ត។ ច្រកសមុទ្រហ័រមូសបានបើកឡើងវិញ បន្ទាប់ពីត្រូវបិទជិតពីរខែ។

ច្រកហូរមូស

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញមោទនភាពថា ខ្លួនអាចដាក់សម្ពាធអ៊ីរ៉ង់ឲ្យបើកច្រកហូរមូសឡើងវិញ ដើម្បីអនុញ្ញាតឲ្យនាវាដឹកប្រេងចេញពីតំបន់ឈូងសមុទ្រពែរ្ស៍។ ការដឹកជញ្ជូនប្រេងតាមផ្លូវទឹកនេះធ្លាប់ត្រូវជាប់គាំងតាំងពីសង្គ្រាមផ្ទុះឡើងកាលពីចុងខែកុម្ភៈ។

ការបើកច្រកនេះកើតឡើងក្រោយពីលោក ត្រាំ បានប្រើយុទ្ធសាស្ត្រចុងក្រោយដោយបិទខ្ទប់រាល់នាវាដឹកប្រេងទាំងអស់ចេញ-ចូលតាមច្រកហូរមូស រួមទាំងបិទខ្ទប់រាល់កំពង់ផែទាំងអស់របស់អ៊ីរ៉ង់។

ស្ថានភាពច្រកសមុទ្រ

យុទ្ធសាស្ត្រមួយទៀតដែលលោក ដូណាល់ ត្រាំ ប្រើប្រាស់ គឺការសម្របសម្រួលបញ្ចប់ការប្រយុទ្ធគ្នានៅប្រទេសលីបង់ ដែលមានរូបភាពសាហាវខ្លាំង និងមានប្រតិកម្មជាអន្តរជាតិ។

ក្រោយបទឈប់បាញ់រយៈពេល១០ថ្ងៃនៅលីបង់ ទាំងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក បានរំកិលទៅរកការឯកភាពគ្នាកាន់តែច្រើនលើលក្ខខណ្ឌនៃការចរចាសន្តិភាព។ ចំណុចក្តៅបំផុតនៅច្រកហូរមូសក៏បានធូរស្រាលមួយរំពេច។

ការចរចាសន្តិភាព

ទោះបីជាបែបនេះក្តី ក្នុងចន្លោះពេលតិចជាង២៤ម៉ោងបន្ទាប់ពីការប្រកាសបើកច្រកហូរមូសនេះ ភាគីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែបន្តគំរាមកំហែងគ្នាទៅវិញទៅមក ដោយសង្គ្រាមពាក្យសម្តីក្នុងចន្លោះពេលនៃការអនុវត្តបទឈប់បាញ់២សប្តាហ៍ដែលផុតសុពលភាពនៅថ្ងៃទី២១ខែមេសានេះ។

យោងតាម Al Jazeera អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់ លោក Reza Talaei បាននិយាយថា សង្គ្រាមជាមួយសហរដ្ឋអាមេរិកមិនទាន់បានបញ្ចប់នៅឡើយទេ ហើយព្រមានថា នឹងឆ្លើយតបទៅនឹងការបោកប្រាស់ណាមួយនៅក្នុងការទូត។

ក្រោយការបើកច្រកភ្លាមៗ លោក ដូណាល់ ត្រាំ បានថ្លែងអំណរគុណដល់អ៊ីរ៉ង់ ប៉ុន្តែលោក ត្រាំ បានព្រមានទុកជាមុនថា ការបិទផ្លូវនាវាដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់ដោយសងសឹករបស់សហរដ្ឋអាមេរិក «នឹងនៅតែមានប្រសិទ្ធភាពពេញលេញ» រហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានសម្រេច។

administrator

Related Articles