ភ្លើងឆេះឃ្លាំងនៅព្រែកលៀប រាលដាលទៅផ្ទះជិតខាង កម្លាំងសមត្ថកិច្ចប្រើរថយន្តពន្លត់ភ្លើង៨គ្រឿង

ភ្លើងឆេះឃ្លាំងនៅព្រែកលៀប រាលដាលទៅផ្ទះជិតខាង កម្លាំងសមត្ថកិច្ចប្រើរថយន្តពន្លត់ភ្លើង៨គ្រឿង

រាជធានីភ្នំពេញ៖ ភ្លើងបានឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ព្រែកលៀប យប់មិញ បណ្តាលឲ្យផ្ទះមួយខ្នងទៀតនៅជិតខាងត្រូវឆេះរាលដាលដែរ។

កម្លាំងសមត្ថកិច្ចកំពុងពន្លត់ភ្លើង

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩:៥០យប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឃ្លាំងដែលត្រូវភ្លើងឆេះ

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា ដើម្បីការពារកុំឲ្យភ្លើងឆេះរាលដាលទៅរថយន្តដែលនៅក្បែរនោះ។

ការពន្លត់ភ្លើងនៅកន្លែងកើតហេតុ

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៨គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញនៅម៉ោង១០:៣០យប់ថ្ងៃដដែល។

រថយន្តពន្លត់ភ្លើងនៅកន្លែងកើតហេតុ

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា សំណង់ដែកប្រក់ស័ង្កសីទំហំ៨ម៉ែត្រ គុណ៤០ម៉ែត្រ ត្រូវភ្លើងឆេះរងការខូចខាត បន្ទប់ចំនួន១ទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ រួមមានម៉ាស៊ីនត្រជាក់ ពូក កង្ហា និងសម្ភារៈប្រើប្រាស់ផ្សេងៗ។

ផ្ទះជិតខាងដែលត្រូវភ្លើងឆេះរាលដាល

ភ្លើងបានរាលដាលទៅផ្ទះមួយខ្នងទៀតនៅជិតខាង ទំហំ៤ម៉ែត្រគុណ៤ម៉ែត្រ ដែលរងការខូចខាតសម្ភារៈរួមមានទូកទឹកកក ម៉ាស៊ីនបោកខោអាវ ពូក ព្រមទាំងសម្ភារៈចាប់ហួយមួយចំនួន។

ការខូចខាតនៅកន្លែងកើតហេតុ

តាមនគរបាលបានឲ្យដឹងទៀតថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។

ការស្រាវជ្រាវហេតុការណ៍

កន្លែងកើតហេតុបន្ទាប់ពីភ្លើងត្រូវពន្លត់

កម្លាំងសមត្ថកិច្ចនៅកន្លែងកើតហេតុ

ផ្ទះដែលត្រូវភ្លើងឆេះរាលដាល

ការខូចខាតសម្ភារៈ

កន្លែងកើតហេតុពេលយប់

ការពន្លត់ភ្លើងពេលយប់

administrator

Related Articles