សៀមរាបសង្ក្រាន្ត២០២៦ ទទួលភ្ញៀវជាង១.៨លាននាក់ កុះករកម្សាន្តបុណ្យចូលឆ្នាំខ្មែរ

សៀមរាបសង្ក្រាន្ត២០២៦ ទទួលភ្ញៀវជាង១.៨លាននាក់ កុះករកម្សាន្តបុណ្យចូលឆ្នាំខ្មែរ

សៀមរាបសង្ក្រាន្ត

សៀមរាប៖ ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តសៀមរាបបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៨សែននាក់ ដែលមកចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត២០២៦។

ប្រណាំងទូកសៀមរាប

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅក្នុងខេត្តសៀមរាបមានចំនួនប្រមាណ ១លាន៨៤២ពាន់៤៣០នាក់។ ក្នុងនោះ ទេសចរជាតិ និងប្រជាពលរដ្ឋមានចំនួនជាង១លាន៨៣ម៉ឺននាក់ និងភ្ញៀវទេសចរបរទេសមានចំនួន៥ពាន់៤៣៨នាក់។

កម្មវិធីសៀមរាបសង្ក្រាន្ត

ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៦នេះ ប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ ក្នុងព្រឹត្តិការណ៍នេះ មានការរៀបចំកម្មវិធីជាច្រើន រួមមានពិធីសាសនា កម្មវិធីតាំងបង្ហាញវត្ថុសិល្បៈនានា និងកម្មវិធីកម្សាន្តជាច្រើនផងដែរ។

ទូកផ្កាចារសៀមរាប

ជាពិសេស ការប្រណាំងទូកផ្កាចារ ទូកនាគ និងទូក-ង លក្ខណៈមិត្តភាព នៅដងស្ទឹងសៀមរាប បានក្លាយជាផ្ទាំងទស្សនីភាពមួយដែលមានភាពទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាកម្សាន្តឲ្យបានច្រើនកុះករ។

ភ្ញៀវទេសចរនៅសៀមរាប

ក្រៅពីការកម្សាន្តនៅសៀមរាបសង្ក្រាន្ត ក្នុងក្រុងសៀមរាប ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានអញ្ជើញទៅទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានវប្បធម៌ ប្រាង្គប្រាសាទនានា រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន និងរមណីយដ្ឋានកែច្នៃដែលមាននៅក្នុងភូមិសាស្ត្រខេត្តសៀមរាបទៀតផង។

ប្រាសាទអង្គរវត្ត

អត្ថបទសរសេរដោយ ច័ន្ទ រស្មី
កែសម្រួលដោយ ធីតា

administrator

Related Articles