តម្លៃប្រេងហក់ឡើងជាថ្មី ៦% ក្រោយជម្លោះអាមេរិក-អ៊ីរ៉ង់រីករាលដាល

តម្លៃប្រេងហក់ឡើងជាថ្មី ៦% ក្រោយជម្លោះអាមេរិក-អ៊ីរ៉ង់រីករាលដាល

តម្លៃប្រេងអន្តរជាតិបានស្ទុះងើបឡើងវិញជាង ៦% នៅទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីធ្លាក់ចុះប្រមាណ ៩% កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ការប្រែប្រួលខ្លាំងនេះបណ្ដាលមកពីភាពមិនប្រាកដប្រជានៃដំណោះស្រាយជម្លោះអាមេរិក-អ៊ីរ៉ង់។

តម្លៃប្រេងហក់ឡើង

តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៦,១១ ដុល្លារ ឬ ៦,៧% ដល់ ៩៦,៤៩ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៨ កន្លះ នៅទីក្រុងតូក្យូ (ជប៉ុន)។ តម្លៃប្រេងអាមេរិកម៉ាក WTI បានកើនឡើង ៦,៥៣ ដុល្លារ ឬ ៧,៧៩% ដល់ ៩០,៣៨ ដុល្លារ/បារ៉ែល។

តម្លៃប្រេងទាំង២ បានធ្លាក់ចុះជាគំហុកពេលបិទការជួញដូរសប្ដាហ៍មុន ក្រោយអ៊ីរ៉ង់ប្រកាសពីការបើកច្រកហ័រមូហ្សតាមលក្ខខណ្ឌបទឈប់បាញ់ ២ សប្ដាហ៍ ជាមួយអាមេរិក។

ទីផ្សារប្រេងប្រែប្រួល

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា យោធាអាមេរិកបានរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ដែលបានព្យាយាមគេចវេះការបិទខ្ទប់របស់ខ្លួន។ អ៊ីរ៉ង់បាននិយាយថា នឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពជុំទី២ទេ។

ច្រកហ័រមូហ្សរួមចំណែកដល់ការដឹកជញ្ជូនប្រេង ១/៥ នៃតម្រូវការសកលប្រចាំថ្ងៃ ហើយការរំខានច្រកនេះ បានធ្វើឱ្យទីផ្សារប្រេងសកលធ្លាក់ចូលទៅក្នុងវិបត្តិ ជាមួយនឹងតម្លៃហក់ឡើងលើស ១០០ ដុល្លារ/បារ៉ែល នាពេលកន្លងមក។

ជម្លោះអាមេរិកអ៊ីរ៉ង់

អ្នកវិភាគទីផ្សារបាននិយាយថា ទីផ្សារបច្ចុប្បន្ននេះនៅតែរងហានិភ័យអស្ថិរភាពតម្លៃខ្ពស់ ដោយសារតែការវិវត្តចុះឡើងនៃជម្លោះអាមេរិក និងអ៊ីរ៉ង់។

administrator

Related Articles