ទំនាក់ទំនងសេដ្ឋកិច្ចកាណាដា-អាមេរិក ធ្លាក់ដល់ចំណុចខ្សោយ តម្រូវឲ្យមានការកែសម្រួលយ៉ាងចាំបាច់

ទំនាក់ទំនងសេដ្ឋកិច្ចកាណាដា-អាមេរិក ធ្លាក់ដល់ចំណុចខ្សោយ តម្រូវឲ្យមានការកែសម្រួលយ៉ាងចាំបាច់

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានចេញមុខបញ្ជាក់នៅថ្ងៃទី២០មេសា ថា ទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាងកាណាដា និងសហរដ្ឋអាមេរិក បានធ្លាក់ដល់«ចំណុចខ្សោយ» ដែលតម្រូវឲ្យមានការកែសម្រួលយ៉ាងចាំបាច់។

ទំនាក់ទំនងកាណាដា-អាមេរិក

លោក Carney បានអត្ថាធិប្បាយក្នុងវីដេអូមួយថា៖ «អាមេរិកបានផ្លាស់ប្តូរគោលជំហររបស់ខ្លួនលើវិស័យពាណិជ្ជកម្មយ៉ាងជាមូលដ្ឋាន ដោយដំឡើងពន្ធដល់កម្រិតដែលយើងធ្លាប់ឃើញតែក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចដ៏ធំ (ចុងទសវត្សរ៍ឆ្នាំ១៩៣០)។ ចំណុចខ្លាំងជាច្រើនរបស់កាណាដាពីមុន ដោយផ្អែកលើទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិក ឥឡូវបានក្លាយជាចំណុចខ្សោយ។»

នាយករដ្ឋមន្ត្រីកាណាដាបានបន្ថែមថា ប្រទេសនេះមិនអាចគ្រប់គ្រងការរំខានពីប្រទេសជិតខាងបានទេ ហើយក៏មិនអាចដាក់អនាគតរបស់ខ្លួនដោយសង្ឃឹមថា ស្ថានភាពនឹងមានស្ថេរភាពក្នុងពេលឆាប់ៗនេះដែរ។ ជាក់ស្តែង កាណាដាត្រូវកំណត់គោលដៅមិនពឹងផ្អែកលើប្រទេសណាមួយហួសហេតុ នៅពេលដែលពិភពលោកកំពុងមានគ្រោះថ្នាក់ និងបែកបាក់។

ទំនាក់ទំនងអន្តរជាតិ

លោក Carney ដែលមិនចុះញ៉មនឹងការគំរាមរបស់លោកដូណាល់ ត្រាំ បានដាក់ក្តីសង្ឃឹមថា អាមេរិកនឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញ ប៉ុន្តែកាណាដាត្រូវកសាងប្រទេសឲ្យរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការប្រែប្រួលពីខាងក្រៅ។

ទំនាក់ទំនងសហរដ្ឋអាមេរិក-កាណាដាកំពុងជួបប្រទះនឹងភាពចលាចលជាច្រើន ក្រោយការធ្វើសមាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅអស់រយៈពេលជាច្រើនទសវត្សរ៍ និងបន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំ បានដាក់ពន្ធជាច្រើនលើគូប្រជែង រួមទាំងសម្ព័ន្ធមិត្ត។

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles