វៀតណាមគ្រោងទទួលភ្ញៀវទេសចរបរទេស ៥០ លាននាក់នៅឆ្នាំ ២០៣០ ក្រោមផែនការទេសចរណ៍ថ្មី

វៀតណាមគ្រោងទទួលភ្ញៀវទេសចរបរទេស ៥០ លាននាក់នៅឆ្នាំ ២០៣០ ក្រោមផែនការទេសចរណ៍ថ្មី

វៀតណាមបានកំណត់គោលដៅយ៉ាងច្បាស់លាស់ក្នុងការទទួលភ្ញៀវទេសចរបរទេសចន្លោះពី ៤៥-៥០ លាននាក់ក្នុងមួយឆ្នាំ នៅពេលដល់ឆ្នាំ ២០៣០។ ផែនការថ្មីនេះត្រូវបានដាក់ចេញដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដោយគ្រោងបង្កើនភ្ញៀវទេសចរបរទេសជាមធ្យម ១៦-១៩% ធៀបនឹងកម្រិតបច្ចុប្បន្ន។

ទេសចរណ៍វៀតណាម

យោងតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីដើមខែមេសា ផែនការដែលទើបធ្វើបច្ចុប្បន្នភាពថ្មីៗនេះក៏រំពឹងថា ភ្ញៀវទេសចរក្នុងប្រទេសនឹងកើនឡើងដល់ ១៦០ លាននាក់ប្រចាំឆ្នាំផងដែរ។

នៅឆ្នាំ ២០៣០ វិស័យទេសចរណ៍រំពឹងថានឹងរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ១៤% និងផ្ដល់ការងារចំនួន ១២ លានកន្លែង ដែលបង្ហាញពីសារៈសំខាន់របស់វិស័យនេះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម។

ការអភិវឌ្ឍទេសចរណ៍

យោងតាមការិយាល័យស្ថិតិទូទៅ វិស័យទេសចរណ៍បានក្លាយជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វៀតណាម ក្រោយប្រទេសនេះបានទទួលភ្ញៀវទេសចរបរទេសរហូតដល់ទៅ ២១,២ លាននាក់កាលពីឆ្នាំមុន។

វៀតណាមគឺជាប្រទេសដែលមានភ្ញៀវទេសចរទៅលេងច្រើនជាងគេលំដាប់ទី ៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីម៉ាឡេស៊ី និងថៃ។ សម្រាប់ឆ្នាំ ២០២៦ វៀតណាមកំណត់គោលដៅទទួលភ្ញៀវ ២៥ លាននាក់ ដោយកើនឡើង ១៦% ធៀបនឹងឆ្នាំមុន។

administrator

Related Articles