ចរចាលីបង់-អ៊ីស្រាអែលជិតផុតកំណត់ ហេសបូឡាប្រឆាំងខ្លាំង តែរដ្ឋាភិបាលលីបង់ដាក់អ្នកតំណាងរួចរាល់

ចរចាលីបង់-អ៊ីស្រាអែលជិតផុតកំណត់ ហេសបូឡាប្រឆាំងខ្លាំង តែរដ្ឋាភិបាលលីបង់ដាក់អ្នកតំណាងរួចរាល់

ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ភ្នែកពិភពលោកនឹងសម្លឹងមើលជំនួបសន្ទនាដ៏តានតឹងរវាងអ៊ីស្រាអែល និងលីបង់ ក្រោមការសម្របសម្រួលពីក្រសួងការបរទេសសហរដ្ឋអាមេរិក ខណៈបទឈប់បាញ់បណ្ដោះអាសន្នហៀបនឹងផុតកំណត់នៅថ្ងៃអាទិត្យខាងមុខ។

បើតាមសារព័ត៌មាន Al Jazeera បរិយាកាសនយោបាយនៅលីបង់កំពុងរកាំរកូសយ៉ាងខ្លាំង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡាចេញមុខប្រឆាំងយ៉ាងដាច់អហង្ការចំពោះការចរចាផ្ទាល់ជាមួយអ៊ីស្រាអែល។ ក្រុមនេះមើលឃើញថា ការចរចាគឺជាទង្វើបន្ទាបខ្លួន ហើយសង្ស័យថាអ៊ីស្រាអែលកំពុងប្រើឱកាសនេះដាក់សម្ពាធឲ្យពួកគេរំសាយអាវុធ។

ម្យ៉ាងវិញទៀត លោកប្រធានាធិបតី Joseph Aoun នៃលីបង់បានចាត់វិធានការយ៉ាងរហ័សដោយតែងតាំងអ្នកចរចាជាផ្លូវការរួចរាល់ ដោយសង្កត់ធ្ងន់ថាមានតែរដ្ឋាភិបាលតែមួយគត់ដែលមានសិទ្ធិស្របច្បាប់ក្នុងការចរចាតំណាងឲ្យប្រទេសជាតិ។

គួរបញ្ជាក់ថា ជំនួបនៅថ្ងៃនេះគ្រាន់តែជាកិច្ចប្រជុំត្រៀមបឋមប៉ុណ្ណោះ ដោយគោលដៅចម្បងគឺរក្សាសន្តិភាពបណ្ដោះអាសន្ន និងទប់ស្កាត់ការផ្ទុះអាវុធឡើងវិញក្រោយពេលកិច្ចព្រមព្រៀងឈប់បាញ់បច្ចុប្បន្នផុតកំណត់៕

ប្រែសម្រួល៖ ឈាង

administrator

Related Articles