អ៊ីរ៉ង់គំរាមបំផ្លាញឧស្សាហកម្មប្រេងមជ្ឈិមបូព៌ា បើអាមេរិកវាយប្រហារ

អ៊ីរ៉ង់គំរាមបំផ្លាញឧស្សាហកម្មប្រេងមជ្ឈិមបូព៌ា បើអាមេរិកវាយប្រហារ

ទោះបីលោក ដូណាល់ ត្រាំ ប្រកាសបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ក៏ដោយ ក៏ទីក្រុងតេហេរ៉ង់បានចេញការព្រមានយ៉ាងខ្លាំងថា នឹងកម្ទេចឧស្សាហកម្មប្រេងនៅមជ្ឈិមបូព៌ា ប្រសិនបើសង្គ្រាមផ្ទុះឡើងជាថ្មីជាមួយសហរដ្ឋអាមេរិក។

ឧស្សាហកម្មប្រេងមជ្ឈិមបូព៌ា

ការព្រមាននេះចេញពីមេទ័ពកងឆ្មាំបដិវត្តឥស្លាម (IRGC) លោក Majid Mousavi ដែលប្រកាសថា ឧស្សាហកម្មប្រេងនៅឈូងសមុទ្រនឹងក្លាយជាគោលដៅ ប្រសិនបើបណ្តាប្រទេសក្នុងតំបន់អនុញ្ញាតឲ្យអាមេរិកប្រើប្រាស់ទឹកដីរបស់ពួកគេវាយប្រហារអ៊ីរ៉ង់។

លោកគំរាមថា៖ «ប្រសិនបើប្រទេសជិតខាងភាគខាងត្បូងអនុញ្ញាតឲ្យសត្រូវប្រើប្រាស់មូលដ្ឋានរបស់ពួកគេ ពួកគេគួរតែត្រៀមនិយាយលាទៅកាន់ការផលិតប្រេងនៅមជ្ឈិមបូព៌ា»។

ការព្រមាននេះកើតឡើងស្របពេលលោក ត្រាំ ប្រកាសបន្តបទឈប់បាញ់តាមសំណើប៉ាគីស្ថាន រហូតដល់ការចរចាជាមួយតេហេរ៉ង់ត្រូវបានបញ្ចប់ ប៉ុន្តែនៅតែបន្តបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់។ លោកបានបង្ហោះសារលើ Truth Social ថា ការផ្អាកនេះធ្វើឡើងដើម្បីឲ្យមេដឹកនាំអ៊ីរ៉ង់ដាក់ចេញនូវសំណើដ៏ឯកភាពមួយ។ យ៉ាងណា លោកបានបញ្ជាឲ្យកងទ័ពអាមេរិកបន្តការបិទខ្ទប់ និងរក្សាការត្រៀមខ្លួនជានិច្ច៕

administrator

Related Articles