ហ្សេលេនស្គី ប្រកាសបារម្ភខ្លាំង បើសង្គ្រាមអ៊ីរ៉ង់អូសយូរ អ៊ុយក្រែនអាចខ្វះមីស៊ីលការពារអាកាសពីអាមេរិក

ហ្សេលេនស្គី ប្រកាសបារម្ភខ្លាំង បើសង្គ្រាមអ៊ីរ៉ង់អូសយូរ អ៊ុយក្រែនអាចខ្វះមីស៊ីលការពារអាកាសពីអាមេរិក

ហ្សេលេនស្គី

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសន្តិសុខជាតិ ក្នុងការប្រកាសថ្មីៗនេះ។ លោកបានព្រមានថា ប្រសិនបើសង្គ្រាមនៅអ៊ីរ៉ង់បន្តអូសបន្លាយ អ៊ុយក្រែនអាចជួបបញ្ហាខ្វះការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលការពារដែនអាកាសពីសហរដ្ឋអាមេរិក។

សង្គ្រាមអ៊ុយក្រែន

ក្នុងបទសម្ភាសន៍ជាមួយ CNN លោកហ្សេលេនស្គីបានលើកឡើងថា អ៊ុយក្រែនទទួលបានប្រព័ន្ធមីស៊ីលការពារអាកាសក្នុងចំនួនមានកំណត់ ដោយសារការផលិតរបស់អាមេរិកមានកំណត់។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អ៊ុយក្រែនមិនទាន់ជួបបញ្ហារំខានពីការផ្គត់ផ្គង់ទេ។

លោកបានពន្យល់បន្ថែមថា អ៊ុយក្រែនទទួលបានការផ្គត់ផ្គង់អាវុធតាមរយៈកម្មវិធី PURL ដែលប្រទេសណាតូអាចផ្តល់ហិរញ្ញប្បទានសម្រាប់ការទិញអាវុធសម្រាប់ទីក្រុងកៀវ។ តាមរយៈកម្មវិធីនេះ អ៊ុយក្រែនអាចទិញមីស៊ីលប្រឆាំងមីស៊ីលផ្លោងសម្រាប់ប្រព័ន្ធ Patriot និងអាវុធផ្សេងៗទៀត។

ប្រព័ន្ធការពារអាកាស

លោកហ្សេលេនស្គីបានបន្តថា “អាមេរិកបានផ្គត់ផ្គង់ត្រឹមតែមួយចំនួនតូចប៉ុណ្ណោះ។ ជាក់ស្តែង យើងមិនមានច្រើនពេកទេ! ប៉ុន្តែបើសង្គ្រាមនៅតែបន្ត ឬបទឈប់បាញ់ត្រូវបានពន្យារពេល នេះនឹងមិនល្អទេ។”

នៅក្នុងការប្រកាសចុងក្រោយ លោកបានគូសបញ្ចាក់ថា អ៊ុយក្រែនកំពុងចែករំលែកចំណេះដឹងដែលទទួលបានក្នុងការទប់ទល់នឹងយន្តហោះដ្រូនរបស់រុស្ស៊ីទៅកាន់ប្រទេសនានានៅមជ្ឈិមបូព៌ា។ កិច្ចព្រមព្រៀងត្រូវបានចុះជាមួយអារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួម។

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles