ខណ្ឌកំបូលបើកការដ្ឋានសាងសង់ផ្លូវបេតុងឆ្អឹងដែកប្រវែងជាង ៨០០ម ក្នុងសង្កាត់កន្ទោក

ខណ្ឌកំបូលបើកការដ្ឋានសាងសង់ផ្លូវបេតុងឆ្អឹងដែកប្រវែងជាង ៨០០ម ក្នុងសង្កាត់កន្ទោក

ដោយអនុវត្តតាមផែនការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល អាជ្ញាធរខណ្ឌកំពុងស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល។

ផ្លូវបេតុងឆ្អឹងដែកខណ្ឌកំបូល

ជាក់ស្តែង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរខណ្ឌកំបូល ដឹកនាំដោយលោក ទ្រី ណារ៉េត អភិបាលរងខណ្ឌទទួលការងារសាធារណៈការ បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងអាជ្ញាធរសង្កាត់ ចុះពិនិត្យជាក់ស្តែងលើគម្រោងជួសជុល និងស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែ នៅខាងក្រោយបុរីសែនមនោរម្យ រហូតដល់ភូមិកន្ទោកត្បូង ស្ថិតនៅភូមិកន្ទោកជើង និងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ការដ្ឋានសាងសង់ផ្លូវ

លោក ទ្រី ណារ៉េត បានបញ្ជាក់ថា គម្រោងផ្លូវនេះមានប្រវែងសរុប ៨១៤ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ ដែលត្រូវបានសាងសង់ឡើងដោយគោលបំណងធ្វើឲ្យប្រសើរឡើងនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយការលំបាកក្នុងរដូវវស្សា និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញប្រចាំថ្ងៃ។

អភិបាលរងខណ្ឌពិនិត្យគម្រោង

លោកបានបន្តថា គម្រោងស្ថាបនាផ្លូវបេតុងឆ្អឹងដែកនេះ គឺជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌកំបូល ដែលបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

ការដ្ឋានសាងសង់ផ្លូវបេតុង

អាជ្ញាធរខណ្ឌបានបញ្ជាក់ថា ការចុះពិនិត្យនេះមានគោលបំណងធានាឲ្យគម្រោងអនុវត្តតាមស្តង់ដារបច្ចេកទេស និងកាលវិភាគដែលបានកំណត់ ដើម្បីឲ្យគម្រោងបញ្ចប់បានដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

មន្ត្រីពិនិត្យការដ្ឋាន
ផ្លូវបេតុងថ្មី
ការដ្ឋានសាងសង់

administrator

Related Articles