តួអង្គថ្មីនៅអឺរ៉ុប៖ Radev អ្នកស្នងតំណែង Orban ខាងគាំទ្ររុស្ស៊ី?

តួអង្គថ្មីនៅអឺរ៉ុប៖ Radev អ្នកស្នងតំណែង Orban ខាងគាំទ្ររុស្ស៊ី?

ការវិភាគពីអ្នកសង្កេតការណ៍នយោបាយកំពុងចាប់អារម្មណ៍ខ្លាំងទៅលើលោក Rumen Radev មេដឹកនាំគណបក្សប៊ុលហ្គារីជឿនលឿន និងជាអតីតប្រធានាធិបតីប៊ុលហ្គារី ដែលកំពុងលេចមុខជាតួអង្គថ្មីមានទំនោរគាំទ្ររុស្ស៊ីនៅក្នុងសហភាពអឺរ៉ុប។

រូបភាពព័ត៌មាន

លោក Radev បានប្រកាសជំហរប្រឆាំងយ៉ាងខ្លាំងចំពោះការបញ្ជូនអាវុធទៅអ៊ុយក្រែន ដោយលើកឡើងថាវានឹងធ្វើឲ្យសង្គ្រាមអូសបន្លាយ និងប៉ះពាល់សន្តិសុខប៊ុលហ្គារី។ លោកថែមទាំងហៅមន្ត្រីដែលបញ្ជូនអាវុធទៅកៀវថា​ជា «អ្នកបង្កសង្គ្រាម» ទៀតផង។

យោងតាមទីភ្នាក់ងារ ecfr.eu លោក Radev ធ្លាប់បានលើកឡើងថា គ្រីមៀជាកម្មសិទ្ធិរបស់រុស្ស៊ី និងអំពាវនាវឲ្យអឺរ៉ុបនាំចូលប្រេង និងហ្គាសពីរុស្ស៊ីវិញ ដើម្បីស្ថិរភាពថាមពល។ អ្នកវិភាគជាច្រើនចាត់ទុកលោកជា «សេះឈើ Trojan Horse» របស់រុស្ស៊ី ជំនួសលោក Viktor Orban ដែលទើបធ្លាក់ឆ្នោតនៅហុងគ្រី។

ទោះជាយ៉ាងណា អ្នកជំនាញយល់ថា លោក Radev អាចមិនហ៊ានរារាំងខ្លាំងដូច Orban ទេ ដោយសារប៊ុលហ្គារីជាប្រទេសក្រីក្រជាងគេក្នុង EU និងត្រូវការជំនួយថវិកាពីអឺរ៉ុប។ លោកទំនងជាដើរតាមគន្លង Robert Fico គឺរិះគន់ EU ក្នុងស្រុក តែមិនប្រើវេតូរារាំងការសម្រេចចិត្តធំៗឡើយ។

រូបភាពព័ត៌មាន

វិមានក្រឹមឡាំងបានស្វាគមន៍ជ័យជម្នះរបស់លោក Radev ក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី ១៩ មេសា ឆ្នាំ ២០២៦។ អ្នកនាំពាក្យ Dmitry Peskov បានថ្លែងថា រុស្ស៊ីស្វាគមន៍ឆន្ទៈរបស់លោកក្នុងការដោះស្រាយបញ្ហាតាមរយៈការសន្ទនា។

សរុបមក ឥទ្ធិពលរបស់លោក Radev នៅក្នុង EU នៅតែជាសំណួរថា តើលោកហ៊ានប្រើវេតូរារាំងជំនួយអ៊ុយក្រែនដូច Orban ឬគ្រាន់តែរិះគន់ដើម្បីយកប្រយោជន៍នយោបាយក្នុងស្រុកប៉ុណ្ណោះ។

administrator

Related Articles