ប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀននៅស្រុកគូលែន ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតកាំភ្លើងកែច្នៃ៣ដើម

ប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀននៅស្រុកគូលែន ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតកាំភ្លើងកែច្នៃ៣ដើម

ខេត្តព្រះវិហារ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកគូលែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី និងប៉ុស្តិ៍នគរបាលរដ្ឋបាលគូលែនត្បូង បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦:៤០នាទី នៅចំណុចផ្សារគូលែនត្បូង ស្រុកគូលែន។

រូបភាពទី១

ការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានចំនួន ០២នាក់៖

រូបភាពទី២

  • ១. ឈ្មោះ លីហួរ ស៉ីង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
  • ២. ឈ្មោះ ញ៉ អូន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។

វត្ថុតាង និងសម្ភារៈចាប់យករួមមាន៖

  • សារធាតុញៀនប្រភេទមេតំហ្វរតាមីន (ICE) ទម្ងន់ ២,៥២ក្រាម
  • ទូរស័ព្ទដៃចំនួន ០២គ្រឿង
  • កាំភ្លើងកែច្នៃចំនួន ០៣ដើម
  • ដាវចំនួន ០១ដើម
  • ឧបករណ៍សម្រាប់ជក់ និងថង់វេចខ្ចប់មួយចំនួន

បច្ចុប្បន្ននេះ ជនសង្ស័យទាំង០២នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles