សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយភាពរឹងមាំ ជាផ្លែផ្កានៃសុខសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយភាពរឹងមាំ ជាផ្លែផ្កានៃសុខសន្តិភាព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីសាកលលោកកំពុងប្រឈមមុខនឹងហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ដែលឆ្លុះបញ្ចាំងតាមរយៈសង្គ្រាម ជម្លោះតាមតំបន់ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរវាងមហាអំណាចក៏ដោយ ក៏កម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថា

សម្តេចធិបតីបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តរក្សាបាននូវលំនឹងសេដ្ឋកិច្ចខ្ពស់ អត្រាអតិផរណាទាប លំនឹងអត្រាប្តូរប្រាក់ កំណើនរឹងមាំនៃទុនបម្រុងអន្តរជាតិ និងកំណើនជាលំដាប់នៃពាណិជ្ជកម្មក្រៅប្រទេស ជាពិសេសពិពិធកម្មកាន់តែខ្ពស់ទាំងផលិតផល និងដៃគូពាណិជ្ជកម្ម។

ពិធីសំណេះសំណាលនៅកោះពេជ្រ

ជាមួយគ្នានេះ សម្តេចធិបតីបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដ៏ស្មុគស្មាញ ខណៈពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ដែលបានបន្សល់ទុកមកដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។

បរិយាកាសក្នុងពិធី

សម្តេចធិបតីបានបន្ថែមទៀតថា អ្នកវិនិយោគនឹងមិនជ្រើសរើសមកវិនិយោគនៅកម្ពុជាទេ បើគ្មានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ និងធនធានមនុស្សដែលមានជំនាញ។ ដូច្នេះកម្ពុជាចាំបាច់ត្រូវការការបណ្តុះបណ្តាលជំនាញដល់យុវជនឱ្យបានច្រើនបន្ថែមទៀត ដើម្បីទាក់ទាញការវិនិយោគឱ្យកាន់តែច្រើន។

ថ្នាក់ដឹកនាំចូលរួម

ដោយ៖ សិលា

administrator

Related Articles