លោក ហ៊ុន ម៉ានី៖ សុខទុក្ខមន្ត្រីជាស្នូលនៃការកែទម្រង់រដ្ឋបាលសាធារណៈ

លោក ហ៊ុន ម៉ានី៖ សុខទុក្ខមន្ត្រីជាស្នូលនៃការកែទម្រង់រដ្ឋបាលសាធារណៈ

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានផ្តួចផ្តើមគម្រោង MCS.H+ ដើម្បីគិតគូរពីសុខមាលភាពមន្ត្រី ដោយបានអនុវត្តកន្លងមកចំនួន ១១២ ករណី រួមមានការចុះសួរសុខទុក្ខមន្ត្រីសម្រាកលំហែមាតុភាព/បិតុភាព កំពុងព្យាបាលជំងឺ ជួបគ្រោះថ្នាក់ មរណភាព និងការផ្តល់ការគាំទ្រផ្សេងៗ។

នាថ្ងៃនេះ ក្រសួងបានគិតគូរមួយកម្រិតទៀត ដោយសហការជាមួយសម្ព័ន្ធគ្រូពេទ្យ DA UYFC រៀបចំការពិនិត្យតាមដានសុខភាពជូនថ្នាក់ដឹកនាំ និងមន្ត្រី ដោយផ្តល់សេវាពិនិត្យសុខភាពឥតគិតថ្លៃចំនួន ៩កញ្ចប់សេវា ព្រមទាំងការសង្គ្រោះជីវិតបឋម។

លោក ហ៊ុន ម៉ានី បានថ្លែងថា សុខទុក្ខមន្ត្រីគឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ លោកបានវាយតម្លៃខ្ពស់ចំពោះវិជ្ជាជីវៈ និងការទទួលខុសត្រូវរបស់មន្ត្រីទាំងអស់។

ក្រសួងនឹងបន្តរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្ត្រីឱ្យកាន់តែប្រសើរ ដែលជាកម្លាំងស្នូលដ៏សំខាន់របស់រាជរដ្ឋាភិបាល។

ដោយ៖ សិលា

administrator

Related Articles