ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព្យាករណ៍អាកាសធាតុប្រចាំថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ខេត្តចំនួន១៣ នៅតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១៥%។

ខេត្តទាំងនោះរួមមាន៖ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ។
សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់មកលើអាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា ដែលបណ្តាលឱ្យមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅតាមមូលដ្ឋានមួយចំនួន។
ចំពោះសីតុណ្ហភាពនៅតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៧°C ដោយខ្យល់បក់ពីទិសបូព៌ និងអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។

តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ១០%។
តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់ ២០% ជាមួយនឹងរលកសមុទ្រកម្ពស់ពី ០.៥០ ទៅ ១.០០ ម៉ែត្រ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងត្រៀមការពារខ្លួនពីអាកាសធាតុប្រែប្រួលនេះផងដែរ។
