ភ្ញាក់ផ្អើល! អាមេរិករកឃើញថា លោក ត្រាំ និងមន្ត្រីជាន់ខ្ពស់ ជាគោលដៅនៃការបាញ់ប្រហារនៅសណ្ឋាគារ Washington Hilton

ភ្ញាក់ផ្អើល! អាមេរិករកឃើញថា លោក ត្រាំ និងមន្ត្រីជាន់ខ្ពស់ ជាគោលដៅនៃការបាញ់ប្រហារនៅសណ្ឋាគារ Washington Hilton

ការបាញ់ប្រហារដ៏រំជើបរំជួលមួយបានកើតឡើងកាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ អំឡុងពិធីជប់លៀងអ្នកយកព័ត៌មានសេតវិមាន ដែលរៀបចំឡើងនៅសណ្ឋាគារ Washington Hilton ហើយឥឡូវនេះ សហរដ្ឋអាមេរិកបានលើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីរដ្ឋបាល គឺជាគោលដៅនៃការវាយប្រហារនេះ។

រូបភាពព្រឹត្តិការណ៍

បើតាមការលើកឡើងរបស់អគ្គមេធាវីស្តីទី Todd Blanche វាអាចទៅរួចដែលប្រធានាធិបតី និងមន្ត្រីរដ្ឋបាល គឺជាគោលដៅរបស់ខ្មាន់កាំភ្លើង។ យ៉ាងណាក៏ដោយ លោក Blanche បានថ្លែងប្រាប់ទូរទស្សន៍ NBC News ថា មូលហេតុនៃការវាយប្រហារកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ខណៈផ្នែកឧក្រិដ្ឋកម្មរបស់ FBI និងអង្គភាពប្រឆាំងភេរវកម្ម កំពុងបន្តស៊ើបអង្កេតលើហេតុការណ៍នេះ។

ជនសង្ស័យឈ្មោះ Cole Tomas Allen អាយុ ៣១ ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយបើកការបាញ់ប្រហារនៅជិតប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ អំឡុងពេលព្រឹត្តិការណ៍ដែលមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ និងអ្នកមុខអ្នកការជាច្រើនរូប។

រូបភាពជនសង្ស័យ

យោងតាមបណ្តាញសង្គម និងប្រវត្តិការងារ Allen គឺជាគ្រូបង្រៀន វិស្វករ និងជាអ្នកបង្កើតហ្គេមវីដេអូ ដែលរស់នៅភាគខាងត្បូងរដ្ឋ California ដោយសារព័ត៌មាន Bloomberg បានផ្សាយថា គេបានទិញកាំភ្លើងជាច្រើនដើមដោយស្របច្បាប់ មុនពេលការវាយប្រហារកើតឡើង។

ពាក់ព័ន្ធរឿងនេះដែរ រដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំតំបន់ Columbia គឺលោកស្រី Jeanine Pirro បានឲ្យដឹងថា Allen នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់នៅថ្ងៃចន្ទ រួមមានបទប្រើប្រាស់អាវុធអំឡុងពេលប្រព្រឹត្តបទឧក្រិដ្ឋហិង្សា និងការប្រើអំពើហិង្សាលើមន្ត្រីសហព័ន្ធដោយប្រើអាវុធគ្រោះថ្នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles