កម្ពុជាឯកភាពអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ជំរុញសមភាពយេនឌ័រនៅវេទិកា Women Deliver 2026

កម្ពុជាឯកភាពអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ជំរុញសមភាពយេនឌ័រនៅវេទិកា Women Deliver 2026

ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងអភិវឌ្ឍន៍ (AFPPD) បានអញ្ជើញចូលរួម «វេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រី និងសមាជិកសភា» ក្នុងក្របខ័ណ្ឌសន្និសីទអន្តរជាតិ Women Deliver 2026 នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

វេទិកា Women Deliver 2026

វេទិកានេះប្រមូលផ្តុំសមាជិកសភា និងរដ្ឋមន្ត្រីជិត ១០០រូប មកពីបណ្តាប្រទេសនានា ក្នុងគោលដៅតភ្ជាប់តួនាទីដឹកនាំរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីជំរុញសិទ្ធិ និងសុខភាពបន្តពូជ និងផ្លូវភេទ ដែលជាមូលដ្ឋានគ្រឹះនៃសមភាពយេនឌ័រ និងយុត្តិធម៌សង្គម។

កិច្ចប្រជុំកម្រិតខ្ពស់

កិច្ចពិភាក្សាផ្តោតលើការងារអាទិភាពចំនួន ៣ រួមមាន៖ (១) តួនាទីនីតិកម្ម និងថវិកា ក្នុងការរៀបចំច្បាប់ និងគោលនយោបាយ, (២) កិច្ចសហប្រតិបត្តិការតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល និង (៣) យុទ្ធសាស្ត្រប្រតិបត្តិ បង្វែរការសន្យាអន្តរជាតិទៅជាសកម្មភាពជាក់ស្តែង។

ថ្នាក់ដឹកនាំចូលរួម

ជាលទ្ធផលផ្លូវការ អង្គប្រជុំបានអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ស្តីពីការសម្រេចឱ្យបាននូវភាពធន់នៃប្រជាសាស្ត្រ ដែលជាឯកសារសមិទ្ធផលដ៏សំខាន់ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការធានាសិទ្ធិសុខភាពពេញលេញសម្រាប់គ្រប់បុគ្គល។

វេទិកាស្ត្រីអន្តរជាតិសន្និសីទ Women Deliver

គួរជម្រាបថា ពិធីបើកវេទិកានេះមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ដូចជា នាយករដ្ឋមន្ត្រីទូវ៉ាលូ, នាយកប្រតិបត្តិ UNFPA និងអគ្គនាយក IPPF។ បន្ទាប់ពីនេះ លោកស្រី ឡោក ខេង និងគណៈប្រតិភូ បានបន្តចូលរួមពិធីបើកជាផ្លូវការនៃសន្និសីទ Women Deliver 2026 ដែលជាវេទិកាស្ត្រីដ៏ធំបំផុតមួយនៅលើពិភពលោកផងដែរ៕

កម្ពុជាក្នុងវេទិកាអន្តរជាតិ

ដោយ៖ សិលា

administrator

Related Articles