ភ្នំពេញចាប់យកបច្ចេកវិទ្យាទំនើបពីជប៉ុន ដើម្បីអនាគតទីក្រុងប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន

ភ្នំពេញចាប់យកបច្ចេកវិទ្យាទំនើបពីជប៉ុន ដើម្បីអនាគតទីក្រុងប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦។

ភ្នំពេញ G-NETS

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោកស្រី យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ និងទទួលបានការឯកភាពពីថ្នាក់ដឹកនាំកំពូលនៃកម្ពុជា។

ភ្នំពេញ G-NETS

នាព្រឹកថ្ងៃទី២៧ ខែមេសា លោក ឃួង ស្រេង បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពលោកស្រីអភិបាលក្រុងតូក្យូ ព្រមទាំងបានទស្សនាស្តង់ពិព័រណ៍ផលិតផលបច្ចេកវិទ្យាទំនើបៗពីក្រុមហ៊ុនធំៗមកពីបណ្តាប្រទេសនានា។

ភ្នំពេញ G-NETS

បណ្តាញទីក្រុងសកលសម្រាប់ចីរភាព (G-NETS) ត្រូវបានបង្កើតឡើងដោយរដ្ឋបាលទីក្រុងតូក្យូក្នុងឆ្នាំ២០២២ ក្នុងគោលបំណងជំរុញការទូតរវាងទីក្រុងនានាលើសកលលោក។ វេទិកានេះអនុញ្ញាតឱ្យទីក្រុងនានាចែករំលែកចំណេះដឹង ជំនាញបច្ចេកទេស សាកល្បងបច្ចេកវិទ្យាច្នៃប្រឌិត និងសហការលើគោលនយោបាយកម្រិតខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។

ភ្នំពេញ G-NETS

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ លោក ឃួង ស្រេង គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកជាមួយលោកស្រី យូរីកូ កូអ៊ីកេ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូ និងពិនិត្យលទ្ធភាពសហប្រតិបត្តិការក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពនាពេលអនាគត។

ភ្នំពេញ G-NETS
ភ្នំពេញ G-NETS
ភ្នំពេញ G-NETS

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូល G-NETS លើកទី៣នេះ ប្រព្រឹត្តទៅក្រោមប្រធានបទស្តីពីការកសាងអនាគតទីក្រុងរួមគ្នាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន៕

ដោយ៖ សំរិត

administrator

Related Articles