ភាពតានតឹងផ្នែកយុត្តិធម៌នៅអ៊ីស្រាអែលបានផ្ទុះឡើងជាថ្មី នៅពេលដែលលោក នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានខកខានឡើងតុលាការភ្លាមៗ ត្រឹមតែ ១ ម៉ោងប៉ុណ្ណោះមុនពេលកំណត់ ក្នុងរឿងក្តីពុករលួយដ៏ល្បីល្បាញ។
![]()
តាមរបាយការណ៍ពីកាសែត Yedioth Ahronoth ការផ្អាកនេះធ្វើឡើងតាមសំណើមេធាវីការពារក្តី ដោយលើកឡើងពី «ហេតុផលសន្តិសុខ» ដោយមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។
![]()
នេះជាការពន្យារពេលថ្មីមួយទៀត ខណៈរឿងនេះត្រូវបានអូសបន្លាយដោយសារសង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់។ លោកណេតាន់យ៉ាហ៊ូ ប្រឈមមុខនឹងការចោទប្រកាន់ធ្ងន់ៗចំនួន ៣ ករណីរួមមាន សូកប៉ាន់ ឆបោក និងរំលោភទំនុកចិត្ត តាំងពីខែវិច្ឆិកា ២០១៩ ។
សំណុំរឿងលេចធ្លោគឺការចោទថាលោកបានប្រើអំណាចជួយក្រុមហ៊ុនទូរគមនាគមន៍ដើម្បីដោះដូរការផ្សាយព័ត៌មានវិជ្ជមាន។ ក្រៅពីនេះ ICC ក៏បានចេញដីកាចាប់ខ្លួនលោកពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅហ្គាហ្សាកាលពីខែវិច្ឆិកា ២០២៤ ផងដែរ។
ការខកខាននេះធ្វើឲ្យមហាជនមានការងឿងឆ្ងល់កាន់តែខ្លាំងចំពោះជោគវាសនានៃប្រព័ន្ធយុត្តិធម៌ និងអនាគតនយោបាយរបស់មេដឹកនាំរូបនេះ។
