បារ៉ែនដកសញ្ជាតិពលរដ្ឋ៦៩នាក់សារតែគាំទ្រអ៊ីរ៉ង់វាយប្រហារប្រទេសខ្លួន

បារ៉ែនដកសញ្ជាតិពលរដ្ឋ៦៩នាក់សារតែគាំទ្រអ៊ីរ៉ង់វាយប្រហារប្រទេសខ្លួន

ប្រទេសបារ៉ែនបានចេញព្រះរាជក្រឹត្យដកសញ្ជាតិពលរដ្ឋចំនួន ៦៩នាក់ ដោយចោទប្រកាន់ថាពួកគេបានបង្ហាញក្តីអាណិតអាសូរ និងគាំទ្រដល់ប្រទេសអ៊ីរ៉ង់ក្នុងការវាយប្រហារមកលើព្រះរាជាណាចក្របារ៉ែន។

បារ៉ែនដកសញ្ជាតិ

តាមការចេញផ្សាយរបស់ Al Jazeera នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ការដកសញ្ជាតិនេះធ្វើឡើងតាមព្រះរាជក្រឹត្ររបស់ព្រះមហាក្សត្រ Hamad bin Isa Al Khalifa ខណៈក្រសួងមហាផ្ទៃបារ៉ែនចោទប្រកាន់ថា អ្នកទាំង៦៩នាក់នោះបានឃុបឃិតជាមួយបរទេស ដែលស្មើនឹងទោសក្បត់ជាតិ។

ចំណាត់ការដ៏តឹងរឹងនេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារលើបារ៉ែនក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដោយបង្កការខូចខាតយ៉ាងដំណំដល់សំណង់និងទីតាំងនានានៅក្នុងរាជធានីម៉ាណាម៉ា។

ស្ថានភាពបារ៉ែន

គួរបញ្ជាក់ថា សេចក្តីសម្រេចចិត្តនេះគឺផ្អែកលើមាត្រា ១០ នៃច្បាប់សញ្ជាតិបារ៉ែន ដែលចែងអំពីការដកហូតសញ្ជាតិក្នុងករណីបង្កឲ្យមានការខូចខាតដល់ផលប្រយោជន៍របស់ប្រទេស ឬធ្វើសកម្មភាពក្នុងរូបភាពដែលផ្ទុយនឹងកាតព្វកិច្ចនៃភក្តីភាពចំពោះជាតិ។

ច្បាប់សញ្ជាតិបារ៉ែន

គួរជម្រាបផងដែរថា មាត្រា១០ ត្រូវបានប្រើប្រាស់ដើម្បីដកហូតសញ្ជាតិមនុស្សជាង ៥០០នាក់រួចមកហើយ ចាប់តាំងពីមហាបាតុកម្មដែលបំផុសគំនិតដោយចលនា Arab Spring ឆ្នាំ២០១១ ដែលក្នុងនោះរួមមានទាំងអតីតសមាជិកសភា និងសកម្មជនផងដែរ។

administrator

Related Articles